ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្ស២នាក់ស្លាប់ តាមបណ្តោយផ្លូវលេខ១៤០…

កំពង់ស្ពឺ:ថ្ងៃទី27ខែតុលា ឆ្នាំ2023 វេលាម៉ោង 16 និង15នាទី លើផ្លូវលេខ140 ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត 1គ្រឿងម៉ាក ហុីយិននដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-3129 សណ្តោងសឺមីរុឺម៉ក ពាក់ផ្លាកលេខភ្នំពេញ 4A-6247 អ្នកបើកបរឈ្មោះពឿន សុន ភេទប្រុស អាយុ32ឆ្នាំរស់នៅភូមិកណ្តត់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បួងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើបានប៉ះពីក្រោយម៉ូតូ 1គ្រឿងម៉ាក ហុងដា ប៊ីត ពណ៌ ខៀវ-ស ពាក់ផ្លាកលេខកំពង់ស្ពឺ 1W-6877 អ្នកបើកបរឈ្មោះមូល ម៉ី ភេទប្រុស អាយុ33ឆ្នាំ ឌុបប្រព្ធនឈ្មោះ សុខ ទូច ភេទស្រី អាយុ29ឆ្នាំ អ្នកទាំង2រស់នៅភូមិត្រពាំងអណ្តូង ឃុំស្រុកពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបស្របទិសគ្នា បណ្ដាលឱ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម៖
-ស្លាប់មនុស្ស2នាក់ ស្រី១នាក់(នៅកន្លែងកើតហេតុ)
-ខូតខាចរថយន្ត១គ1រឿងស្រាល
-ខូចខាតម៉ូតូ 1គ្រឿង ស្រាល
-ចំពោះវត្ថុតាងទាំង២2រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង។
-ចំពោះអ្នកបើកបររថយន្ដឈ្មោះ ពឿន សុន បាននាំអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសាកសួរ។

មតិយោបល់