ព័ត៌មានជាតិ

ករណីខ្ចីម៉ូតូរបស់អ្នកដទៃរួចជិះយកទៅបញ្ចាំត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៣​អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការងារ​នគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនី​យ៍​ឯក​ ប៉ាង​ ហៀង​ អធិការនគរបាល​ស្រុកគាស់ក្រឡ​ បានដឹកនាំកម្លាំងផ្នែកជំនាញ​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាលឆ្នាល់មាន់ ធ្វើការស្រាវជ្រាវ និងឃាត់បានជន​សង្ស័យឈ្មោះច្រឹក លឹម ភេទប្រុស អាយុ៤៤ឆ្នាំរស់​នៅក្រុមទី០៧ភូមិផ្អៀង ឃុំកកោះ ស្រុកមោ​ងឫស្សី ខេត្តបាត់ដំបង​ ដោយនាំទៅដកហូតយកម៉ូតូមួយគ្រឿងម៉ាក​ហុងដាឌ្រីម
– សេរីឆ្នាំ2021 ពណ៌ខ្មៅ
-ពាក់ស្លាកលេខ 1AQ 1421

ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៧ខែ​តុ​លាឆ្នាំ២០២៣​វេលាម៉ោង១៤និង​២៤​ នាទីជនសង័្សយខាងលេីបានសុំខ្ចីម៉ូតូរបស់ជន​រងគ្រោះឈ្មោះ អឿក រតន: ភេ​ទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ​ព្រៃ​ចក ឃុំព្រះផុស ស្រុកគាស់​ក្រឡ ខេត្តបាត់ដំបង​ រួចជិះយកទៅបញ្ចាំ។

ក្រោយកេីតហេតុជនរងគ្រោះបាន​ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលស្រុក​និងផ្តេីមធ្វេីការស្រាវ​ជ្រា​វ​រហូតឃាត់ខ្លួនជនសង័្សយខាងលេីនិងនាំមកធ្វេីការស្រាវជ្រាវនិងដក​ហូតម៉ូតូប្រគល់ជូនម្ចាស់វិញ​ រីឯជនសង័្សយត្រូវបានបញ្ជូនមកការិយា​ល័យជំនាញអនុវត្តទោសតាមផ្លូវច្បាប់៕

មតិយោបល់