ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ក្មេងទំនើងករណីហិង្សា នៅស្រុកកៀនស្វាយ…

កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ករណីហិង្សាដោយចេតនា (បង្ករឡើងដោយក្មេងទំនើង)
-កើតហេតុ÷ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩:១០នាទី
-នៅចំណុច÷ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
***ជនរងគ្រោះ÷ ០១នាក់
-ឈ្មោះពៅ រតន: ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិដូសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
***ជនសង្ស័យ÷ ០៧នាក់
១/ ឈ្មោះពង្ស សុធារិទ្ធ ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកដឹកជញ្ជូន មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនដៃដល់ (ឃាត់ខ្លួន) ។
២/ ឈ្មោះជុំ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្លាបតោអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នកចូលរួម (ឃាត់ខ្លួន) ។
៣/ ឈ្មោះអ៉ឹង សុធា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នកចូលរួម (ឃាត់ខ្លួន) ។
៤/ ឈ្មោះពាង ធារ៉ា (ជ័រ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិតារាបថូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនដៃដល់ (ឃាត់ខ្លួន) ។
៥/ ឈ្មោះ លាង ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នកចូលរួម (គេចខ្លួន) ។
៦/ ឈ្មោះនៅ ថុនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនដៃដល់ (គេចខ្លួន) ។
៧/ឈ្មោះឡុង ពីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នកចូលរួម (គេចខ្លួន) ។
***វត្ថុចាប់យករួមមាន÷
១/ម៉ូតូ០១គ្រឿងម៉ាកស៊ុយសូគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1N-0498 ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី ។

មតិយោបល់