ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូ នៅស្រុកសំរោងទង…

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពងស្ពឺបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេ​លា​ម៉ោង ១១ និង ០៨នាទី ព័ត៌មាន​ទទួល​បាន​ពី​ តាមកាមេរ៉ាសុវត្តិភាព ករណី​ចោរកម្ម​ (​ លួចម៉ូតូ​

​ ម៉ូតូ​របស់​ជនរងគ្រោះ​ មានឈ្មោះ ប៉ា ឆៃណា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំរលាំ​ងគ្រើល ស្រុកសំរោងទង បានអូសម៉ូតូម៉ាកប៊ីត ពណ៍​ស.ក្រហម សេរីឆ្នាំ២០១៩ លេខកំពង់ស្ពឺ1U.​4​400 មកទុកមុខផ្ទះ​ ហើយដើរមកក្នុងផ្ទះដើម្បីកឹបសោរទ្វា

​ ភ្លាមនោះជនសង្ស័យមានគ្នាពីរនាក់ប្រុស ជិះម៉ូតូ​១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ម្នាក់ស្លៀ​កខោខៅប៊យជើងវែង អាវយឺតដៃវែង ចុះពីម៉ូតូ​ដេីរមកលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង​ ។

​ ក្រោមបញ្ជាផ្ទាល់​ដឹកនាំ​និងចង្អុលការផ្ទាល់ពី​លោ​កឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការនគរ​បាល​ខេត្ដ​កំពង់ស្ពឺ​ នគរបាល​ស្រុក​សំរោងទង​ ចំណា​ត់ការ​បញ្ជាតាមប្រព័ន្ធ​បញ្ជាទាក់ទងរបស់សមត្ថកិច្ចនគរបា​លប​ន្ទាន់​ (​ hotline SS )​​ នៅវេលាម៉ោង១១និង​៣​០នាទី រយ:​ពេល​ ៦០នាទី​ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុ​កសហការជាមួយប៉ុស្ដិត្រពាំងគង និងប៉ុស្ដិរលាំង​គ្រើ​ល​ ឃាត់ឈ្មោះ​ សែ គីមម៉េង ហៅអេង ហៅស្រេង ភេទប្រុស អា​យុ២៥ឆ្នាំរស់នៅភូមិត្រពាំ​ង​វែង ឃុំត្រពាំងគង ស្រុកសំរោងទង​ ដកហូតម៉ូតូរបស់ជនរងគ្រោះ១គ្រឿង ម៉ា​កប៊ីត ពណ៍ស ក្រ​ហម សេរីឆ្នាំ២​០​១៩ ជាម៉ូតូរបស់ជនរងគ្រោះ​។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួន ពិតជាបានលួចម៉ូតូខាងលើពិតប្រាដកមែន រីឯបក្សពួកម្នាក់​ទៀតឈ្មោះហៅ​ អ.ក​ ភេទប្រុស អាយុ២៣ឆ្នាំនៅម្ដុំពោធិចិនតុង រាជធានីភ្នំពេញ(គេចខ្លួន)។

ករណីខាងលេី​ សមត្ថកិច្ច​ជំនាញបានធ្វើការសា​ក​សួរ និងកសាងសំណុំរឿងបញ្ជូនទៅ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ចាត់ការតាមនីតិវិធី។

មតិយោបល់