ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកសំរោងទង បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដូចភ្លៀងរលឹម

កំពង់ស្ពឺ: កម្លាំងជំនាញនៃ អធិការដ្ឋាន ស្រុកសំរោងទង ធ្វើការបង្ក្រាបមុខសញ្ញាចែកចាយ និងរក្សា ទុកនូវសារធាតុ ញៀនដោយខុសច្បាប់ដូចភ្លៀងរលឹម ស្របតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទោះបីមុខសញ្ញាជនសង្ស័យមួយ ចំនួនត្រូវបានដោះលែង មកវិញ ក្រោយពេលកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ក៏ដោយនោះ ។

ជាក់ស្តែងកាលពី វេលាម៉ោង១៣ រសៀល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងផ្នែកប្រឆាំង គ្រឿងញៀន សហការជាមួយ កម្លាំងផ្នែកព្រហ្មទណ្ឌ ស្រុកសំរោងទង បានឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះ វ៉ង់ វុធ ហៅប៉ុម ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ ត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រង់ចំណុចផ្លូវចូលវត្តរលាំងឈូក ស្ថិតនៅភូមិទំពូង ឃុំកាហែង និងដកហូតវត្ថុ ម្សៅក្រាមពណ៌សចំនួន៤ កញ្ចប់តូច ម៉ូតូ១គ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប្រាក់គ្មានស្លាកលេខ និងទូរស័ព្ទដៃ ១គ្រឿងម៉ាកខេមហ្វូនពណ៌ខ្មៅ ។

លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាល ស្រុកសំរោងទង បានប្រាប់ថា ករណីមុខសញ្ញាចែកចាយ និងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ ត្រូវបានកម្លាំងជំនាញធ្វើការ ស្រាវជ្រាវនឹងបង្ក្រាបជាហូរហែរ រួចកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការ ដើម្បីចាត់ការបន្ត ប៉ុន្តែក្រុមចែកចាយគ្រឿងញៀន មិនងាយស្រួលលប់បំបាត់ដូចករណី ផ្សេងៗឡើយ ព្រោះករណីជួញដូរគ្រឿងញៀន ជាបទល្មើសពិបាកជាងគេ ត្រូវការស្រាវជ្រាវច្បាស់លាស់ និងការ ចំណាយច្រើនរហូតជាក់ច្បាស់ ទើបអាចបង្ក្រាបបានជោគជ័យ ។

លោកបន្តថា កម្លាំងជំនាញនៅតែបន្តបង្ក្រាបករណីជួញដូរ គ្រឿងញៀន ដើម្បីរក្សាសន្តិសុខសង្គម ស្របតាមគោលនយោបាយ ភូមិឃុំមាន សុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ។ បច្ចុប្បន្ន កម្លាំងផ្នែកគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕

សមត្ថកិច្ច​ស្រុក​សំរោង​ទង​ បង្ក្រាប​​ក្រុម​ជួញដូរ (3)

សមត្ថកិច្ច​ស្រុក​សំរោង​ទង​ បង្ក្រាប​​ក្រុម​ជួញដូរ​គ្រឿងញៀន ​ដូច​ភ្លៀង​រលឹម​​ (4)

សមត្ថកិច្ច​ស្រុក​សំរោង​ទង​ បង្ក្រាប​​ក្រុម​ជួញដូរ​គ្រឿងញៀន ​ដូច​ភ្លៀង​រលឹម​​ (3)

សមត្ថកិច្ច​ស្រុក​សំរោង​ទង​ បង្ក្រាប​​ក្រុម​ជួញដូរ​គ្រឿងញៀន ​ដូច​ភ្លៀង​រលឹម​​ (1)

មតិយោបល់