ភ្នំពេញ៖ ទាំងខ្ញុំ ទាំងគេ គឺពិតជាមានអារម្មណ៍រំខាន នៅពេលដែលបើកអ៊ីនធើណែតភ្លាម មុខងារ Auto update ក៏បានដំណើរការភ្លាម ដោយទាញអ៊ីនធើណែតយឺត និងបានរំខានដល់ការងារផ្សេងៗ។ តើមានវិធីណាអាចបិទមុខងារ Auto update នៅលើទូរស័ព្ទដៃបានទេ? ចម្លើយ គឺពិតជាមាន។ នៅថ្ងៃនេះ យើងនឹងលើកយកវិធីសាស្ត្រ ក្នុងការបិទមុខងារ Auto update នៅលើស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការ Android មកជម្រាប់ជូនដូចខាងក្រោម៖
០១) ចូលទៅកាន់ Google Play រួចចុចលើសញ្ញាត្រេ៣ (ដូចក្នុងរូប)
០២) ចុចលើពាក្យ Settings បន្ទាប់មកចុចលើពាក្យ Auto-update apps នៅត្រង់ General
០៣) មុខងារ Auto-update មាន ៣ ចំណុចដែលត្រូវឲ្យអ្នកប្រើប្រាស់ជ្រើសរើស ឬកំណត់
– Do not auto-update apps មានន័យថា បិទមុខងារ Auto-update ចោលតែម្ដង
– Auto-update apps at any time. Data charges may apply មានន័យថា យើងអាច Update នៅពេលណាមួយ ដោយប្រើអ៊ីនធើណែតស៊ីមកាត
– Auto-update apps over Wi-Fi only មានន័យថា យើងកំណត់ Auto-update នៅពេលដែលលោកអ្នកបានភ្ជាប់ Wi-Fi
ប៉ុន្តែអ្វីដែលយើងត្រូវជ្រើសរើសយកនៅពេលនេះ គឺចំណុចទី១ គឺ Do not auto-update app
គួរបញ្ជាក់ផងដែរថា មុខងារ Auto update វាល្អសម្រាប់អ្នកប្រើប្រាស់ ព្រោះវាបានបន្ថែមនូវលក្ខណៈពិសេស និងជួសជុលចន្លោះប្រហោងមួយចំនួន នៅ Version ចាស់៕
ចុចអាន៖ របៀប Block នរណាម្នាក់នៅលើ Facebook Messenger កុំឲ្យ Chat មករំខាន
មតិយោបល់