ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីផ្លោះរបងចូលយកកូនសោរចាក់ទ្វារលួចម៉ូតូអស់៣គ្រឿង…

ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការស្រាវជ្រាវបង្រ្កាប ពាក់ព័ន្ធនឹងករណី៖ អំពើលួចមានស្ថានទម្ងន់ទោស(ផ្លោះរបងចូលយកកូនសោរចាក់បើកមេសោរទ្វាររបងចំហៀងផ្ទះជួល លួចយកម៉ូតូ០៣គ្រឿងម៉ាកសេ១២៥) នៅចំណុចក្នុងបរិវេណផ្ទះជួល ជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣:០០នាទី ទៀបភ្លឺ ។

-ជនសង្ស័យ៖
១-ឈ្មោះ វ៉ូន វ៉េត ហៅ វ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន) ។
២-ឈ្មោះ អ៊ូច ស៊ីណាត ហៅ ណាត ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួនគ្មានសារធាតុញៀន) ។
៣-ឈ្មោះ មូល បុណ្យ ហៅ បុណ្យ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិខ្លារ៉ុង ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ(ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
៤-ឈ្មោះ យ៉ាន់ សារ៉ាត់ ហៅ រ៉ាត់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ(ឃាត់ខ្លួនគ្មានសារធាតុញៀន) ។

-សម្ភារ:បាត់បង់៖ -ម៉ូតូចំនួន ០៣គ្រឿង ១,ម៉ាកសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន 9214040 ពាក់ផ្លាកលេខ ព្រៃវែង 1H-0332 (របស់ជនរងគ្រោះឈ្មោះ រ៉ា ភក្តី) ១,ម៉ាកសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន 5164563 ពាក់ផ្លាកលេខ ព្រៃវែង 1L-7346 (របស់ជនរងគ្រោះឈ្មោះ បាន បូណា) ១,ម៉ាកសេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន 5605788 ពាក់ផ្លាកលេខ ព្រៃវែង 1Q-9620 (របស់ជនរងគ្រោះឈ្មោះ លុក សុបញ្ញា) ។
-សម្ភារ:បន្សល់ទុក៖ រូបភាពសកម្មភាពជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព(តាមតំរ៉ាយផ្លូវ) ។

ចំពោះមុខ ជនសង្ស័យខាងលើ សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់