រតនគិរី:ប្រភពយោងតាមផេកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១០ និង ១០ នាទី កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង កម្លាំងប៉ុស្តិ៍ឡាបានសៀក កម្លាំងប៉ុស្តិ៍បឹងកន្សែង បានចុះធ្វើរដ្ឋបាលចំហរប្រមូលមុខសញ្ញាក្មេងទំនើងនៅតាមផ្ទះសំណាក់ ដោយមានការប្រមូលផ្ដុំបង្ករភាពអាណាធិបតេយ្យ និងបំរុងបង្កបទល្មើសណាមួយក្នុងភូមិសាស្ត្រក្រុងបានលុង សរុបចំនួន ២៨ នាក់ ស្រី ០៦ នាក់។
ក្រោយធ្វើការសាកសួរ ស្រាវជ្រាវយើងមិនបានរកឃើញអ្វីដែលពាក់ពន្ធ័ និងបទល្មើសឡើយ សមត្ថកិច្ចយេីងបានធ្វើកិច្ចសន្យាអប់រំណែនាំ និងអោយអាណាព្យាបាលមកធានាត្រលប់ទៅផ្ទះវិញដើម្បីអប់រំបន្ត។
ព័ត៌មានជាតិ
មតិយោបល់