ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើកាំភ្លើងគំរាមប្លន់យកម៉ូតូ…

បាត់ដំបង:កាលពីថ្ងៃសៅរ៍១៣រោចខែអ ស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២ ៣វេលាម៉ោងប្រមាណ១០និង៣០ នាទី មានករណី​លួចមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំភ្លើងច្នៃជ័រ និងកាំ-បិ-តគំ-រា-មប្ល-ន់យកម៉ូតូ) មួយបានកើត​ឡើងស្ថិតនៅចំណុចក្បែរស្ពានដំរីស្លាប់ ក្រុមទី១០ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបា ត់ដំបង ដែលករណីនេះបង្កឡើងដោយជនសង្ស័យ០១នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគំ-រា-ម-បា-ញ់ស-ម្លាប់-ជនរងគ្រោះឈ្មោះ ពិ វ៉ិត ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅក្រុម០២ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ដើម្បី-ប្ល-ន់-យកម៉ូតូម៉ាកស្គុបពីពណ៌ស គ្មានស្លាក លេខស៊េរីឆ្នាំ២០២​៣​បាន សម្រេច រួចជនសង្ស័យបានយកម៉ូតូជិះគេចខ្លួន​បាត់ ។

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមនិងស្របតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការ​នគរបាលស្រុកបវេ​ល​ បានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌រួមជា​មួយកម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រៃខ្ពស់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិ​ការដ្ឋានគរ​ការដ្ឋាននគរបាលស្រុកភ្នំព្រឹកដែលមា​នលោកវរសេនីយ៍ទោ​ ហេង​ បារាំង​ ជាអធិការ​ ចុះស្រាវជ្រាវ និងធ្វើការស្ទាក់ចាប់បានជនសង្ស័​យ​០១នាក់ឈ្មោះ ប៊ុត សុវណ្ណរិទ្ធ ហៅសៅលីញ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់​ដំបង និងដកហូតបាន៖
-ម៉ូតូរបស់ជនរងគ្រោះចំនួន០១​គ្រឿង
-ម៉ូតូរបស់ជនសង័្សយចំនួន០១​គ្រឿង
-ខ្នោះដៃចំនួន០១
-កាំបិតស្នៀតចំនួន០១
-អាវុ-ធកែច្នៃចំនួន០១

ពេលនេះនគរបាលស្រុករៀបចំក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់​ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់