ព័ត៌មានជាតិ

ពលរដ្ឋ​ខេត្តកោះកុង រិះគន់​ម​នី្ទរសាធារណៈ​ការខេ​ត្ត​រឿង​ធើ្វ​ខឿន​ការពារ​រលក​ទឹកសមុទ្រ​ពុំ​មាន​គុណភាព​​​

​​កោះកុង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​កោះកុង​បាន​រិះគន់ថា ខឿន​ការពារ​ទឹក​រលក​សមុទ្រ​មួយកន្លែង ស្ថិតនៅ​តាម​តំបន់ឆ្នេរ​ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដែល​ត្រូវបាន​សាងសង់​ដោយ​ម​នី្ទរសាធារណៈ​ការ​ខេត្ត​នោះ ពុំ​មាន​គុណភាព​ឡើយ គឺ​កំពុងតែ​រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​។

​ខឿន​ការពារ​រលក​ទឹក​សមុទ្រ​នេះ​ទើបតែ​សាងសង់​រួចរាល់​កាល​ពី​រដូវប្រាំង​ឆ្នាំ​២០១៤​កន្លងទៅ​នេះ​ប៉ុណ្ណោះ ដោយ​ចំណាយ​ថវិការដ្ឋ​អស់​រាប់រយ​លាន​រៀល ហើយ​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង​ក៏​ត្រូវ​រលក​ទឹកសមុទ្រ​បោកបក់​បណ្តាលឲ្យ​រង​នូវ​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​។ សំណង់​នេះ ត្រូវ​ប្រជាពលរដ្ឋ​និយាយថា ស្ថាបនា​ឡើង​មិន​បាន​គោរព​ទៅតាម​ស្តង់ដា​បច្ចេកទេស​នោះទេ ព្រោះ​ម​នី្ទរសាធារណៈ​ការ​ខេត្ត​ពុំ​បានធើ្វការ​សិក្សា​ពី​កម្រិត​ទឹករលក ហើយ​សំណង់​ពុំ​បាន​ចាក់គ្រិះ​ឲ្យបាន​រឹងមាំ​និង​យក​ថ្មភ្នំ​ដែល​មាន​គុណភាព​អន់​មក​ពុះ​រៀប​ប្រៀប ដូច​គេ​រៀប​ធើ្វ​របង​ផ្ទះ​ធម្មតា​។ ពាក់ព័ន្ធ​និង​បញ្ហា​នេះ លោក លី សា​រេ​ត ប្រធាន​ម​នី្ទរសាធារណ​ការ​ខេត្តកោះកុង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ នៅថ្ងៃនេះ​៕​
Koh Kong

មតិយោបល់