ព័ត៌មានជាតិ

ករណីរវាងម៉ូតូវ៉ាម៉ូតូជ្រុលទៅបុករថយន្តបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តក្រចេះ…

ក្រចេះ:នៅថ្ងៃទី១៩.១២.២០២៣ វេលាម៉ោង១២:៤៨នាទី លេីផ្លូវលំ​ នៅត្រង់ចំណុចភូមិកោះសំ ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ​ មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូវ៉ាម៉ូតូជ្រុលទៅបុករថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
+បង្កឡេីងដោយម៉ូតូម៉ាកវេវអេស ពាក់ផ្លាកលេខ ភ្នំពេញ 1BM-7474 បេីកបរដោយឈ្មោះ ព្រឿន ណែត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកោះសំ ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ ធ្វេីដំណេីរពីទិសខាងជេីងទៅទិសខាងត្បូង មកដល់ចំណុចកេីតហេតុបានវ៉ាម៉ូតូមួយគ្រឿងហេីយ ជ្រុលទៅបុករថយន្តកែច្នៃដឹកថ្មដែលកំពុងធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាពីទិសខាងត្បូងមកទិសខាងជេីង បណ្តាលឲ្យឈ្មោះ ព្រឿន ណែត ស្លាប់នៅហ្នឹងកន្លែងកេីតហេតុ
-រថយន្តកែច្នៃបេីកបរដោយឈ្មោះ ជាង គីមឆាយ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអន្លង់ព្រះគោល ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ ។
ហេីយរថយន្តកែច្នៃក៏បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ គ្មានផ្លាកលេខ ដែលកំពុងធ្វេីដំណេីរបញ្ច្រាស់ទិសគ្នា ។
-បេីកបរម៉ូតូដោយឈ្មោះ ទីន កីឡាប អាយុ៥៤ឆ្នាំ (រងរបួសស្រាល) ។
-អ្នករួមដំណេីរឈ្មោះ ហាំ សេះ អាយុ៧២ឆ្នាំ (រងរបួសស្រាល) ។
អ្នកទាំងពីរមានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។
-ចំពោះវត្ថុតាងទាំងបី ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវឌ្ឍនះជាបណ្តោះអាសន្ន ។

មតិយោបល់