ព័ត៌មានជាតិ

បានទាំងរស់ជាតិ បានទាំងធ្មេញស្អាត

អំពៅ ជា​ប្រភេទរុក្ខជាតិមួយ​ប្រភេទ​ដែល​មានឱជារសផ្អែមឆ្ងាញ់​ ហើយ​វា​ជា​ដំណាំ​កសិកម្ម​មួយ​ប្រភេទ ​ដែល​ប្រជាកសិករចូល​ចិត្ត​ដំាំ​បន្ទាប់​ពី​ប្រ​មូល​ផល​ស្រូវ​រួច ។

អំពៅ ត្រូវ​បាន​មនុស្ស​ទូ​ទៅ​ទទួល​ស្គាល់​ថា ជារុក្ខជាតិ​ដែល​មា​រស់​ជាតិ​ផ្អែម ងាយ​ស្រួលពិសារ​មានតម្លៃថោក ដែល​ប្រិយមិត្តអាចរកទិញវាបានគ្រប់​ទីកន្លែង​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។ក្រៅ​ពីកៀបយកទឹកមកលក់ និង ពិសារ លោកអ្នកក៏អាចកាត់​វាជាកង់ៗយក​មកពិសារ​ឬដាក់លក់​បាន​ដូច​គ្នា ។

អំពៅត្រូវ​មនុស្សទូទៅ​ទទួលស្គាល់ថា វា​មានសារៈ​ប្រយោជន៍ដូចជា ៖

ក្រៅពីមានរស់ជាតិផ្អែមឆ្ងាញ់ វាក៏អាចយកទៅធ្វើថ្នាំខ្មែរ ធ្វើជាស្ករស ដែលប្រើដល់ផល​ប្រ​យោ​ជន៍​ផ្ទះ​បាយ នឹងចុងភៅ គ្រប់រូបលើសពីការរំពឹង​ទុក ។ លើស​ពីអ្វីទាំងអស់នេះ វានៅ​មាន​សារៈប្រយោជន៏​មួយ​ទៀត​គឺ ជាអ្នកសម្អាត ធ្មេញ និង ដុសខាត់ធ្មេញ ឲ្យមាន​លក្ខណៈសស្អាត​ទៀត​ផង ។

ដោយ៖ បុរសដំណឹង

មតិយោបល់