នេះគឺជាព័ត៌មានថ្មី និងគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកដែលរស់នៅ US ទាំងអស់ ព្រោះថា នេះជាលើកដំបូងហើយដែលឧបករណ៍ Tablet បំពាក់នូវប្រព័ន្ធដំណើរការ Android 4.0 ICS លក់ក្នុងតម្លៃ 120 ដុល្លារ។ បើតាមការឲ្យដឹង Tablet មួយនេះគឺត្រូវបាននាំចូលមកពីប្រទេសចិន ដែលមានឈ្មោះថា Ainovo Novo7 បំពាក់នូវអង្គប្រតិបត្តិការ single-core 1GHz MIPS-Based XBurst CPU ជាមួយ Vivante GC860 GPU ដែលមានអេក្រង់ទំហំ 7 អ៊ីង រួមនឹងកាមេរ៉ា 2 មេហ្គាភិចសែល ក្នុងនោះអាចចាក់ឯកសារតន្ត្រីប្រភេទ 1080p។ ក្នុងនោះមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 8 GB ហើយបើនិយាយពីការប្រើប្រាស់ថ្មវិញ ប្រសិនបើប្រើជាមួយ នឹងការបើកគេហទំព័រគឺបាន 7 ម៉ោង តែបើលេងហ្គេមវិញគឺបានត្រឹមតែ 6 ម៉ោង៕
ព័ត៌មានជាតិ
មតិយោបល់