ព័ត៌មានជាតិ

សន្និសីទ​កាសែត ស្តីពី​ការ​បើក​អាហារ​​រូបករណ៍ អាន ចនផន ២០១២

ទីក្រុង​ភ្នំ​ពេញ៖ អង្គការសិល្បៈខ្មែរ​អមតៈ​ បាន​ប្រកាស​បើក​កម្មវិធីអាហារ​រូបករណ៏ឆ្នាំ ២០១២​នៅក្នុង​កម្មវិធីសន្និសីទកាសែត នៅថ្ងៃទី​ ២៦ ខែ ធ្នូ ឆ្នាំ ២០១១ នេះ​ស្តី ពីអាហាររូបករណ៍ អានចនផន ឆ្នាំ​២០១២ ។ កម្មវិធីនេះនឹងចាប់ផ្តើម​នៅខែ មករា ​ក្នុង​គោល​បំណង​ជួយឩបត្ថម្ភខាងផ្នែក​អប់រំដល់សិស្ស​ដែល​មានទេពកោសល្យផ្នែក​សិល្បៈ​បុរាណខ្មែរ ប៉ុន្តែ​ពុំ​មានលទ្ឋភាផ្នែកហិរញ្ញវត្ថុ ។

លោក សុង សេង អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសិល្បៈខ្មែរ​អមតៈ​ បានឲ្យដឹងថា កម្មវិធីអាហាររូបករណ៍នេះ​គឺជាផ្នែកមួយនៃ​បេសកកម្មរបស់​អង្គការសិល្បៈខ្មែរអមតៈ​ក្នុង​ការ​បណ្តុំឲ្យមាន​សិល្បៈករ និង គ្រូ​សិល្បៈ​ជំនាន់ក្រោយ ។ សព្វថ្ងៃក្នុង​ប្រទេ​សកម្ពុជា​មានចំនួនមិនដល់​ពាក់កណ្តាលផង យុវជន​ដែល​បាន​ចូលសាលាមានអាយុពី ១៥ ទៅ ១៩ ឆ្នាំ​ ក្នុង​នោះ​ទៀត​សោត​ភាព​ខុស​គ្នារវាង​បុរស នារី​មានលក្ខណៈធំធេងណាស់។ មូលហេតុនេះហើយទើបសិល្បៈខ្មែរអមតៈផ្តល់​អាហាររូបករណ៍​ផ្នែក​វិទ្យាល័យ មហា​វិទ្យាល័យ និង អភិវឌ្ឍន៍ជំនាញសិល្បៈ សម្រាប់ឆ្នាំ ២០១២ ដោយផ្តោត​គោលដៅទៅ​លើ​សិស្សានុសិស្សសិល្បៈ ៣ ក្រុម គឺ ស្រ្តីភេទ យុវជនក្រីក្រ នឹងសិល្បៈករ​ដែល​មានសក្តានុពល​ដឹកនាំ​ក្នុង​វិស័យសិល្បៈ ។ កញ្ញា ជៀម សុធារត្ន័ បាននិយាយថា នាងគឺ ជា អតីតសិស្ស​អាហារ​រូបករណ៍វិទ្យាល័យ​មួយរូបនិង ជាសិស្សអាហាររូបករណ៍មហាវិទ្យាល័យ​របស់សិល្បៈខ្មែរ​អមតៈ នាង​បាននិយាយថា “ខ្ញុំ​មិន​ដែលគិតថាខ្ញុំអាចបន្តការសិក្សាក្នុង​ក្រុង​ភ្នំពេញទេ” ។ បើគ្មានសិល្បៈខ្មែរ​អមតៈខ្ញុំ​ប្រហែលជា​ឈប់រៀន​និងរៀបការមាន​គ្រួសារ​ទៅ​ហើយ​។ គួរ​បញ្ចាក់ផងដែរថា សព្វថ្ងៃ​នេះ​នាង​ជា​គ្រូ​ផ្នែក​សិល្បៈស្មូត្រ​ថែម​ទាំង​សម្តែង​ជា​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក ។

នៅខាង​ក្រោម​នេះ គឺជា​ឈ្មោះសិស្ស​និស្សិត ដែល​ទទួល​បានអាហារ​រូបករណ៍​ពី សិល្បៈខ្មែរ​អមតៈ

១. កញ្ញា ជៀម សុធារត្ន័

២.លោក ផន ចំរើន

៣.លោក លន់ ជំនិត

៤.លោក ប៉ែត ក្រឹម

៥.កញ្ញា មៀង ប៊ុនណា

៦.កញ្ញា ឆែម ស្រីនី​ ៕

 

 

មតិយោបល់