បន្ទាប់ពីការបើកសង្រ្គាមលើ សង្វៀនប្រកាសប្រដាលជាមួយនឹង Manny Pacquiao លោក FloydMayweather ដែលជាអ្នកប្រដាលមានបហិច្ចតាខ្ពស់បំផុត និងទទួលបានពានរង្វាន់ខ្សែក្រវ៉ាតជាប់ៗគ្នាក្នុងអាជីពជាអ្នកប្រដាលក្នុងប្រភេទទម្ងន់មធ្យម ។
នៅថ្ងៃទី ២២ មានគេហទំព័រមួយឈ្មោះ Thesun បានលើកឡើង និងប្រកាសជាសាធាណៈនូវអំពើលាមករបស់ Floyd ដែលវាយទៅលើអតីតមិត្តស្រីរបស់គាត់កាលពីឆ្នាំកន្លងទៅ ។ តាមដំណើរដើមទងនេះ Floyd ដែលជាអ្នកប្រដាលមានអាយុ ៣៤ ឆ្នាំ រូបនេះបានឆ្លើយបង្វៀងមិនព្រមទទួលសារភាពនូវទោសកំហុសដែលលោកបានធ្វើនោះទេ ។ នេះបើតាមសេចក្តីថ្លែងរការណ៍របស់គាត់កាលពីថ្ងៃទី ៦ ខែ មករា ។
ថែមពីនេះគាត់បានរៀបចំកាលវិភាគរួចជាស្រេចទៅហើយ សម្រាប់ការណាត់ជួបតារាប្រដាលរបស់ប្រទេស ភីលីពីន Manny Pacquiao នៅថ្ងៃ ទី ៥ ខែ ឩសភា ។ប៉ុន្តែពេលនេះជាវេលាដែលលោករស់នៅក្នុងគុក ហើយមានរយៈពេលតែ ៨ សប្តាហ៍តែប៉ុណ្ណោះក្នុងការរៀបចំខ្លួននូវការប៉ះទង្គិចដ៏ធំរវាងលោកនឹង តារា ប្រដាល ភីលីពីន ។
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់