មានការងឿងឆ្ងល់ជាពន់ពេកពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងភ្នំពេញ ហើយសួរពីមាត់មួយទៅមាត់មួយថា ហេតុអ្វីបានជាស្ពានពេជ្រ ត្រូវបានវាយរុះរើចេញ?
តាមអ្នកគ្រប់គ្រង់នៅកោះពេជ្រឲ្យបានដឹងថា ស្ពានពេជ្រ ដែលសម្លាប់មនុស្សជាង ៣៥៣ កាលពីថ្ងៃ ទី ២២ ខែ ធ្នូ ឆ្នាំ ២០១០ ក្នុងឩបទ្ទេវហេតុរត់ជាន់គ្នា ។ លោក ក៏បានអះអាងថា ស្ពានពីរដែលសង់រួចរាល់នឹងបើកឲ្យប្រើប្រាស់វាគ្រប់គ្រាន់ហើយ មិនចាំបាច់មានស្ពានពេជ្រទេ ហើយម្យ៉ាងទៀតស្ពាននេះវាធំល្មមហើយក្នុងការប្រើប្រាស់ ឆ្លងកាត់ទៅមក ។
លោកបានបន្តទៀតថា ស្ពានខាងលើដែលរុះរើនេះ ប្រហែលជាត្រូវសាងសង់នៅកន្លែងផ្សេងក្នុងតំបន់កោះពេជ្រ ដូចជានៅផ្នែកខាងក្រោមនៃតំបន់នេះដែរ ។
មានការកត់សំគាល់ថា ពេលមានគ្រោះថា្នក់នៅថ្ងៃបុណ្យអំទូក អកអំបុក សំពះព្រះខែ កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១០ មិនសូវមានមនុស្សឆ្លងកាត់នោះទេ ៕
មតិយោបល់