ភាពល្បីល្បាញស្តែងចេញពីចំណុចមួយរបស់ខ្លួន រួមទាំងការតស៊ូព្យាយាម ពុះពារ គ្រប់ឩបសគ្គ ទើបដល់ចំណុចមួយដែលជាចំណុចដ៏ល្អជោគជ័យលើថ្នាល់ជីវិត ។ ក្តីសង្ឃឹមថ្ងៃនេះ ស្តែងចេញនូវលទ្ឋផលថ្ងៃស្អែក ។លទ្ឋផលខ្លះដែលទទួលបានលុះត្រាតែខ្លួនឯងជួយខ្លួនឯង នឹងអ្នកជិតខាងធ្វើការគាំទ្រ ដែរ ជាក់ស្តែង វិថីជីវិតនៅលើសិល្បៈល្បីល្បាញទៅបានលុះត្រាណាមានអ្នកគាំទ្រ ។


កញ្ញា គង់ ចន្ទ័រដ្ឋា ជាតារាមួយរួបដែលជាពន្លកគ្រាប់ពេជ្ររបស់ ផលិតកម្ម សឹង្ហមាស ដែលកំពុងទទួលបាននូវប្រជាប្រិយភាពលើថ្នាល់សិល្បៈ ។ តារារូបនេះគឺ ជាតារាចម្រៀងភាគខាងលិចនៃប្រទេសដែលជាដែនបវរ នៃសុវណ្ណភូមិកម្ពុជា អមទៅដោយប្រាង្គប្រាសាទ ជាពិសេសនោះគឺអង្គរវត្តតែម្តង ។
ថ្មីៗនេះ តារា សាច់សរខ្ចី សំដីផ្អែម ដូចត្រកួនឈ្លក់ទឹក រូបនេះបានត្រៀមចេញ នូវ វ៉ុលទី ៦ របស់ខ្លួនក្នុងផលិតកម្ម សិង្ហមាស ទន្ទឹមនឹងការចេញនូវផ្ទាំង ស៊ីឌី និង វីស៊ីឌី គង់ ចន្ទ័រដ្ឋា បានធ្វើការទាមទារនូវប្រជាប្រិយភាពពីពីទស្សនិកជននៅតាមបណ្តាញគេហទំព័រ អនឡាញ់ របស់ ហ្វាសប៊ុក ដោយបង្កើតនូវ Fanclub របស់ខ្លួន ។
ទាក់ទិននឹងរឿងជីវិតវិញ កញ្ញា គង់ ចាន់ រដ្ឋា បានប្រាប់គេហទំព័រដំណឹងថា នាងមិនទាន់គិតគូរនៅឡើយទេ នៅពេលនេះអ្វីដែលសំខាន់សម្រាប់នាងនោះគឺ ការជោគជ័យលើវិថីសិល្បៈជាមុនសិន។
នាងបានមន្តប្រាប់ទៀតថា គូរអនាគត់ដែលនាងចង់បាននោះគឺ ជាសុភាពបុរសចំតួ ដោយមានចរិកលក្ខណៈស្លូតបូត មានទំនួលខុសត្រូវ មិនថាមានឬក្រទេ នាងមិនប្រកាន់ឡើយ ។
តើបុរសណាទៅដែលបានទទួលនូវសេចក្តីស្រលាញ់ពីនាងទៅហ្ន៎?
ដោយ៖ បុរសដំណឹង
មតិយោបល់