មនុស្ស 12 នាក់ដែលត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅក្នុងទីធ្លានៅកងទ័ពជើងទឹកដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ិនតោនកាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះ។ប៉ូលិសបាននិយាយថាមកទល់នឹងពេលនេះក្រុមស្រាវជ្រាវកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យនៅឡើយ។
គេអាចត្រឹមតែនិយាយថាមានជនសង្ស័យមា្នក់ដែលជាឧក្រិដ្ឋជនប្រហែលជាត្រូវបានសម្លាប់នៅក្នុងនោះដែរ។លោក Cathy Lanier ប្រធានក្រុមប៉ូលិសនៃទីក្រុងវ៉ាស៊ិនតោនបានធ្វើការបកស្រាយភ្លាមក្រោយការកើតហេតុថានៅមិនទាន់ច្បាស់ទេថាខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្សគឺស្ថិតនៅក្នុងចំណោមសាកសពទាំង 12 នាក់។
ក្រុមប៉ូលិសបាននិយាយថាខ្មាន់កាំភ្លើងអាចមានគ្នាពីរនាក់ដែលមានម្នាក់ជាជនជាតិស្បែកសនិងម្នាក់ទៀតស្បែកខ្មៅហើយអ្នកទាំងពីរគឺស្ថិតក្នុងឈុតទាហានទាំងពីរប៉ុន្តែទោះបីជាយ៉ាងណានៅមិនទាន់មានការបកស្រាយច្បាស់លាស់ជាងនេះទេ។ប៉ូលិសក្រុងវ៉ាស៊ិនតោនបានបង្ហោះជនសង្ស័យទីមួយដែលជាជនជាតិស្បែកសនៅលើប្រព័ន្ធ Tweeter របស់ខ្លួនហើយសង្ឃឹមថានឹងអាចឲ្យប្រជាពលរដ្ឋអាមេរិកដែលអាចចំណាំឬស្គាល់ជនសង្ស័យរូបនេះហើយនឹងផ្តល់ព័ត៌មានដល់ FBI ក្នុងការស្វែងរកមូលហេតុពិតនៃការបាញ់ប្រហារនេះ៕
https://i1272.photobucket.com/albums/y389/domneng/Air/American1_zpsa81f20fe.jpeg
https://i1272.photobucket.com/albums/y389/domneng/Air/American2_zpsfc8e3578.jpg
https://i1272.photobucket.com/albums/y389/domneng/Air/American1_zpsa833993a.jpg
https://i1272.photobucket.com/albums/y389/domneng/Air/American4_zps8aaf34be.jpg
https://i1272.photobucket.com/albums/y389/domneng/Air/American3_zpsbfbc6085.jpg
មតិយោបល់