កីឡាករ Adnan Januzaj កាលពីរាត្រីយប់មិញនេះដែរ បានរកគ្រាប់បាល់ ២ គ្រាប់ជាប់គ្នាជូនក្លិប បិសាចក្រហម ហើយក៏ជាគ្រាប់បាល់ដំបូងរបស់ខ្លួន ដែលលេងក្នុងក្របខណ្ឌ Premier League ដោយតាមបំបាក់ Sunderland ដោយគ្រាប់បាល់ 2-1 ។
កីឡាករវ័យ ១៨ ឆ្នាំ ដែលបង្ហាញលើទីលានឈុតធំជាលើកដំបូងបានរកគ្រាប់បាល់បាននៅនាទី ទី ៥៥ និង ៦១ ខណៈដែល GARDNER របស់ Sunderland រកបាននៅនាទី ទី ៥ ក្នុងតង់ទី ១ ។ និយាយអំពី Adnan Januzaj ដែលកើតនៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ១៩៩៥ ជាកីឡាករខ្សែបម្រើ និងស្លាប របស់ បិសាចក្រហម ។ កីឡាកររូបនេះបានចាប់ផ្តើមអាជីពដំបូងនៅ Anderlecht ប៉ុន្តែក៏បានចូលរួមលេងឲ្យឈុតតូចរបស់បិសាចក្រហម នៅឆ្នាំ ២០១១ ក្នុងអាយុ ១៦ ឆ្នាំ ។ មកដល់ឆ្នាំ ២០១៣ នេះ កីឡាករ វ័យក្មេងរូបនេះ ល្មមគ្រប់អាយុ អាចលេងឲ្យ ក្នុងក្របខណ្ឌ Premier League ពោលគឺ អាយុ ១៨ ឆ្នាំ ហើយក៏ជាពេលដែលធ្វើឲ្យ Sunderlan ចាញ់ទាំងមិនអស់ចិត្តលើទឹកដីរបស់ខ្លួន៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់