ព័ត៌មានជាតិ

ទូរទស្សន៍ដំបូង​ដែល​ប្រើ ​ICS ​របស់ ​Lenovo

CES គឺជាព្រឹត្តិការណ៍សំខាន់មួយអនុញ្ញាតឲ្យក្រុមហ៊ុនខាងបច្ចេកវិទ្យាផ្សេងៗ​ចូល​ខ្លួន​មក​បង្ហាញ​ ដាក់​​តាំង​ នូវ​ផលិត​ផល​ថ្មីៗ​របស់​ខ្លួន​ជួន​មហាជន​។​ ឱកាស​ល្អ​បាន​មក​ដល់​ក្រុមហ៊ុន​ Lenovo​ ក៏​ឆក់​យក​ភ្លាម​​ផង​ដែរ​ ដោយ​យោង​តាម​ប្រភព​ព័ត៌មាន​នៅ​លើអ៊ីនធើណែត​បាន​ឲ្យ​ដឹង​ថា​​Lenovo​ នឹង​បង្ហាញ​នូវ​ផលិត​ផល​​ទូរទស្សន៍​ថ្មី​សន្លាង។​ តាម​ការ​ឲ្យ​ដឹង​បន្ថែម​ទូរទស្សន៍​នោះ​មាន​ឈ្មោះ​ថា​ Lenovo​ K91​ Smart​ TV​ ដែល​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ​ចុងក្រោយ​ Android 4.0 ICS​។ សម្រាប់​វត្ត​មាន​ទូរទស្សន៍​នេះ​ផង​ដែរ​​នឹង​មាន​នៅ​ក្នុង​ប្រទេស​ចិន​តែ​មួយ​ ហើយ​សម្រាប់បណ្តាទីផ្សារប្រទេសផ្សេងៗប្រហែលជានឹងមាន​នៅឆ្នាំក្រោយ។ K91 Smart TV មានអង្គប្រតិបត្តិ Qualcomm’s 8060 Snapdragon processor ជានឹង 1.5 Ghz ដែលមាន RAM ទំហំ 1GB និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 2 GB ហើយ​សម្រាប់​ទំហំ​អេក្រង់​គឺ​មាន​ពីរ​​ប្រភេទ​ មួយទំហំ 42 អ៊ីង និងមួយទៀត 50 អ៊ីង 3D LED។ លើសពីនេះក៏មានផងដែរនូវកាមេរ៉ាទំហំ 5 មេហ្គាភិចសែល ដែលប្រើសម្រាប់ webcam។ល។ ប៉ុន្តែសម្រាប់កម្មវិធីដែលអាចប្រើជាមួយនឹង K91 នៅមិនទាន់ដឹងច្បាស់ថាមាននៅលើ Android Market ឬនៅលើ TV Market នោះទេ៕

ប្រភពព័ត៌មាន

មតិយោបល់