ក្រុមកីឡាករជម្រើសជាតិខែ្មរ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថានៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១២ ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ជាលក្ខណៈ មិត្តភាពអន្តរជាតិជាមួយប្រទេសម៉ាឡេស៊ី ។
លោក វ៉ាន់ លី អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានប្រាប់គេហទំព័រដំណឹងថា នេះជាការប្រកួតកម្រិតក្រុមជម្រើសជាតិ ។ ម៉ាឡេស៊ីត្រូវការប្រកួតកម្តៅ សាច់ដុំ ព្រោះក្រុមរបស់គេត្រូវចូលរួមប្រគួតបន្តវគ្គជម្រុះ World-cup ចំពោះកម្ពុជាទោះបីធ្លាក់ពីការប្រកួតជម្រុះWorld-cup ហើយក៏ដោយក៏ការប្រកួតកម្តៅសាច់ដុំបែបនេះវាមានសារៈ សំខាន់ដែរ ។
ឆ្នាំ ២០១២នេះកម្ពុជាត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Suzuki-cup ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងតំបន់អាស៊ាន ហើយនៅក្នុងព្រឹត្តិការណ៍នេះមានប្រទេសចំនួន១០ ឬ ១១ក្នុងតំបន់ចូលរួម ។
ក្រុមកីឡាករ U23 ម៉ាឡេស៊ី
មតិយោបល់