ព័ត៌មានជាតិ

Intel សហការ​ ​Lenovo ​និង ​Motorola ​ផលិត​ ​Atom ​Smartphone ​ដំបូង​បំផុត

ក្រុមហ៊ុន Intel បានប្រកាសបង្ហាញនូវ Lenovo K800 ដែល​ជា​ទូរស័ព្ទ​ដៃ​ Smartphone ដំបូង​បំផុត​ដែល​​ប្រើ​នូវ​ Atom​ processor​។​ សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ឲ្យ​ដឹង​តាម​រយៈ​នាយក​ប្រតិបត្តិ​របស់​ Intel​ គឺ​លោក​ Paul​ Otellini​ កាល​ពី​ថ្ងៃ​ CES​។​ ជាមួយ​គ្នា​នោះ​ Intel​ ក៏​ប្រកាស​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ខ្លួន​មិន​​មែន​​សហការ​ជាមួយ​តែ​ Lenovo​ ប៉ុណ្ណោះ​ទេ​ គឺ​បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ Motorola​ ថែម​មួយ​ទៀត​ ដែល​ការ​ចាប់​ដៃ​គួរ​គ្នា​នោះគឺ​ជា​ទំនាក់​ទំនង​ច្រើន​ឆ្នាំ​ និង​ច្រើន​ផលិតផល​។​ បន្ថែម​ពី​លើ​នេះ​ Intel​ និង​ Motorola​ គ្រោង​នឹង​ផលិត​ទូរស័ព្ទ​ដៃ ​Smartphone ដែលប្រើប្រាស់ Atom និងដំណើរ Android OS។ សម្រាប់ទូរស័ព្ទដៃ Motorola ដែលប្រើ Atom ដំបូង​ប្រហែល​ជា​នឹង​មាន​នៅចុងឆ្នាំ លើពីនេះប្រហែលជា​មានផងដែរនូវ tablets។ នាយកប្រតិបត្តិរបស់ Motorola បាននិយាយថា “យើង​មាន​សេចក្តីរីកាយជា​ខ្លាំង​ដែលបានសហការជាមួយនឹង Intel ក្នុងការផលិតទូរស័ព្ទដៃ Smartphones និង Tablets ដែលប្រើនូវ Atom processor សម្រាប់អ្នកប្រើប្រាស់ និងសម្រាប់អ្នកជំនួញ”។

សព្វថ្ងៃមានទូរស័ព្ទដៃប្រហែលជា 5 ពាន់លានគ្រឿងដែលកំពុងចរាចរលើពិភពលោក ក្នុងនោះមានប្រហែលជា 800 លានគ្រឿងដែលជាប្រភេទ Smartphones៕

សម្រាប់ព័ត៌មាននេះអ្នកយល់យ៉ាងមិចដែរ? តើប្រជាប្រិយភាពរបស់ iPhone និង iPad ត្រូវបាន​បាត់បង់ដែរឬទេ?

ដោយ៖ REAMLEAK

មតិយោបល់