ព្រះសីហនុៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជិត៧យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩ មានជនសង្ស័យ២នាក់ ចូលទៅធ្វើសកម្មភាពប្លន់ក្នុងផ្ទះមួយកន្លែងត្រង់ចំណុចក្បែរឱសថស្ថានកំពង់សោមថ្មីឈុត នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមការអះអាងពីម្ចាស់ផ្ទះរងគ្រោះថា ក្រុមចោរបានធ្វើសកម្មភាពដោយប្រើប្រាស់អាវុធ បណ្តាលបុរសម្នាក់ជាម្ចាស់ផ្ទះរងរបួសត្រង់ក្បាលពោះ។
ក្រោយហេតុការណ៍ភ្លាមៗ សមត្ថកិច្ចក៏បានមកដល់ និងកំពុងធ្វើការស្រាវជ្រាវ។
ជុំវិញករណីនេះ បើយោងតាមជនរងគ្រោះ បានឱ្យដឹងថា នៅវេលាកើតហេតុរូបគាត់កំពុងចូលក្នុងបន្ទប់ទឹក ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់បានស្ទុះចូលមកក្នុងបន្ទប់ទឹករបស់គាត់ ហើយបម្រុងយកកាំបិតចាក់ ឯម្នាក់ទៀតបានទាញកាំភ្លើងមកភ្ជង់កូនស្រីរបស់គាត់ ប៉ុន្តែគាត់ធ្វើការប្រតាយប្រតប់រហូតរងរបួស ដោយសារក្រុមចោរចាក់ចំក្បាលពោះនឹងកាំបិតមុននឹងរត់គេចខ្លួន។ ទោះជាយ៉ាងនេះក្តីនៅមិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ចទៅលើហេតុការណ៍នេះថាយ៉ាងណានៅឡើយ ដោយសមត្ថកិច្ចអះអាងថារង់ចាំស្រាវជ្រាវជាមុនសិន៕
មតិយោបល់