
លទ្ធផលនៃការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន២ ប្រកួតនាល្ងាចថ្ងៃទី១កុម្ភៈ ក្រុមក្រសួងការពារជាតិឈ្នះក្រុម អាស៊ីអឺរ៉ុប ៥ ទល់ ០ និងក្រុមគិរិវង់សុខសែនជ័យយកឈ្នះខេត្តកំពតលទ្ធផល ៣ ទល់ ២។
ក្រុមទាំង ២ នេះស្ថិតនៅពូល B ជាមួយគ្នាហើយការប្រកួតធ្វើនៅស្ដាតចាស់ ។ ចំពោះពូល A ដែលប្រកួតនៅស្ដាតអូឡាំពិកវិញនោះក្រុមណាហ្គាខបឈ្នះក្រុមខេត្តប៉ៃលិន ៩ ទល់ ០ និងក្រុមឆ្លាមសមុទ្រឈ្នះក្រុមខេត្តបាត់ដំបងលទ្ធផល ៥ ទល់ ២។
ក្នុងការប្រកួតដំបូងនេះពូល B ក្រុម ក្រសួងការពារជាតិ បាន ៣ ពិន្ទុ ក្រុមគិរីវង់សុខសែនជ័យ បាន ៣ ពិន្ទុ ចំណែកឯពូល A ក្រុមឆ្លាមសមុទ្ររកបាន ៣ ពិន្ទុ និងក្រុមណាហ្គាខប បាន ៣ពិន្ទុ ។ សាកលវិទ្យាល័យអាស៊ី អឺរុប( ខេត្តព្រះវិហារ) ក្រុមខេត្តកំពត បាត់ដំបូង និងប៉ៃលិនដែលចាញ់ក្នុងការប្រកួតនោះពិន្ទុ ០ ដូចគ្នា ។ដោយៈ ឈាមត្រជាក់



មតិយោបល់