
យោងតាមប្រភពព័ត៌មានពី Wall Street Journal បានឲ្យដឹងថាក្រុមហ៊ុន Apple កំពុងតែធ្វើការសាកល្បងទៅលើ iPad ថ្មី ដោយបំពាក់នូវអេក្រង់ទំហំ 8 អ៊ីង ដែលតូចជាងម៉ូដែលជំនាន់មុន។
តាមការប្រមើលទៅ Apple កំពុងតែធ្វើការផ្គត់ផ្គងនូវនូវផលិតផលរបស់ខ្លួននៅក្នុងតំបន់អាស៊ី សម្រាប់ការសាកល្បងនូវ iPad ដែលមានអេក្រង់តូចនេះ។ ប្រភពដដែលបានបន្តទៀតថា Apple គឺមានបំណងចង់ធ្វើការវាយលុកនូវទីផ្សារឧបករណ៍ tablet ឲ្យកាន់តែទូលំទូលាយ។
ប្រសិនបើ Apple ផលិតនូវ iPad ដែលមានអេក្រង់តូចនេះ តើលោកអ្នកគិតយ៉ាងណាចំពោះ បទពិសោធថ្មីនេះ?
មតិយោបល់