តាមប្រភពព័ត៌មានរបស់ចិនបានឲ្យថា នៅបាតសមុទ្រអូស្រ្តាលីមានការាចាប់អារម្មណ៍អំពីត្រីឆ្លាមមួយ ក្បាលស៊ីត្រីឆ្លាមមួយទៀតទាំងមូល។ នាងDaniela Ceccarelli ធ្វើការនៅមជ្ឈមណ្ឌលក្រុមប្រឹក្សាសិក្សាស្រាវជ្រាវថ្មប្រ ប៉ះទឹក(Research Council of Excellence for Coral Reef Studies) របស់ប្រទេសអូស្ត្រាលី។
នាងCeccarelliបានកំពុងតែធ្វើការជាមួយអ្នកស្រាវជ្រាវលោក David Williamson ដោយផ្តោតលើ”ការស្រង់ចំនួនត្រី ឬ fish census”នៅកោះGreat Keppel Islandដែលជាផ្នែកមួយនៃGreat Barrier Reefរបស់ប្រទេស។ នៅពេលនាងCeccarilliបានគិតថា នាងបានប្រទាស់ឃើញត្រីឆ្លាមដុះព្រុយរោមសម្បុរប្រផេះនៅក្បែរផ្ទៃ ទឹកសមុទ្រដ៏ចម្លែក។
នាងនិយាយប្រាប់National Geographic តាមអ៊ីមែលថា “ចំណុចដំបូងដែលទាក់ភ្នែកខ្ញុំគឺភាពសឥតខ្ចោះនៃត្រីឆ្លាមព្រុយ រោម។ ផ្ទុយទៅវិញខណះពេលនាងបានចូលទៅជិតដើម្បីពិនិត្យមើលឲ្យបានច្បាស់ នាងបានកត់សំគាល់ថា ជាប្រភេទត្រីឆ្លាមWobbegong(សប្បុរក្រឡាប្រផេះមានដុះរោម ព្រុយ) ដែលខុសពីប្រភេទត្រីឆ្លាមដទៃទៀត។
នាងនិយាយថា “វាបានបង្ហាញយ៉ាងច្បាស់ថា ក្បាលត្រីឆ្លាមនេះលាក់នៅក្នុងមាត់របស់វា។ ត្រីឆ្លាមប្រភេទនេះមិនកំរើក និងប្រៀបដូចជាគ្មានជីវិត។
ខណះពេលNew Scientistបានពន្យល់ថា ត្រីឆ្លាម Wobbegongsជាប្រភេទត្រីឆ្លាមដេកសម្ងំដើម្បីរងចាំចំណី។ ចំណុចគួរឲ្យចាប់អារម្មណ៍នៃរូបថតនេះគឺមិនមែនជាប្រភេទត្រីឆ្លាម Wobbegongsសាមញ្ញនោះទេដែលស៊ីសត្វធំបែបនេះនោះ។ ដូចជាប្រភេទពស់ជាច្រើនដែរ ត្រីឆ្លាម Wobbegongមានថ្គាមដាច់ដោយឡែក ហើយធ្មេញផុសចេញនៅចំហៀងខាងក្រៅដែលងាយស្រួលក្នុងការវាយប្រហារសត្រូវ និងស៊ីចំណីធំ។
ទោះបីជាយ៉ាងណា ត្រីឆ្លាម Wobbegongsខាំមនុស្សដ៏សាហាវផងដែរ។ ពួកវាជាធម្មតាមិនវាយប្រហារនៅកន្លែងដែលវាសម្ងំចាំចំណីទេ។ ជាជាងការវាយប្រហារ ការខាំបែបនោះទំនងជាមធ្យោបាយប្រយុទ្ធនឹងគូបដិបក្ខដែលចូលទៅប្រទូស្តសារ៉ាយ។
ខណះពេលត្រីឆ្លាមបានវាយប្រហារកាលពីឆ្នាំមុននៅសហរដ្ឋអាមេរិក ការបាត់បង់ជីវិតមនុស្សពីត្រីឆ្លាមវាយប្រហារជាង១២នាក់ដែលត្រូវបាន រាយការណ៍នៅសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណា រដ្ឋហ្លរីដានៅតែឈានមុខគេសម្រាប់ត្រីឆ្លាមវាយប្រហារដែលកើតមានឡើង ចាប់ពី១១រហូតដល់២៩ដង៕
មតិយោបល់