ព័ត៌មានជាតិ

មានការបញ្ជាក់ថា Siri ​អាច​និយាយ​ជប៉ុន

កាលពីសប្តាហ៍មុន យើងទទួលបានដំណឹងមួយថា កម្មវិធី Siri របស់ក្រុមហ៊ុន Apple នឹងអាចស្គាល់នូវ​ភាសាចិនក្នុងខែក្រោយ។ បន្ថែមលើនេះក៏មានព័ត៌មានបន្តទៀតថា Apple មានគម្រោងនឹងបង្ហាញការ​ប្រើ Siri ជាភាសាជប៉ុន និងររូស្ស៊ីផងដែរ។ មកដល់ថ្ងៃនេះ យោងតាមប្រភពព័ត៌មានពីគេហទំព័រ 9to5Mac ឲ្យដឹងថា ពេលនេះកម្មវិធី Siri អាចនិយាយភាសាជប៉ុនហើយ។

បើទោះបីជាកម្មវិធី Siri ស្គាល់នូវភាសាជប៉ុនក៏ពិតមែន ប៉ុន្តែសម្រាប់ការកំណត់ឲ្យប្រើភាសាជប៉ុននៅ​មិនទាន់មាននោះទេ។

គួរបញ្ជាក់ផងដែរថាសព្វថ្ងៃកម្មវិធី Siri ស្គាល់នូវភាសាអង់គ្លេស(United States, United Kingdom, and Australia) បារាំង និងអាឡឺម៉ង់ ហើយបើតាមការឲ្យដឹងបន្ថែម Siri នឹងអាចប្រើភាសា ជប៉ុន ចិន កូរ៉េ អ៊ីតាលី អេស្ប៉ាញ៕

មតិយោបល់