ក្រុមហ៊ុន China Telecom បានប្រកាសកាលពីថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមលក់នូវទូរស័ព្ទដៃ iPhone 4S នោខែក្រោយ។ ក្រុមហ៊ុន China Telecom គឺជាទីផ្សារធំមួយសម្រាប់ Apple ក្នុងការលក់ iPhone 4S ដែលក្នុងនោះមានអតិថិជនប្រមាណ ១៣០ លាននាក់ ដែលនឹងមានឱកាសក្នុងការទិញទូរស័ព្ទដៃ iPhone 4S នេះ។ iPhone 4S នឹងមានដាក់លក់នៅថ្ងៃទី ៩ ខែមីនានៅ China Telecom ហើយសម្រាប់ការបញ្ជាទិញទុកជាមុននោះ នឹងត្រូវបើកនៅថ្ងៃទី២ខែមីនា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន China Telecom គឺជាក្រុមហ៊ុនមួយធំក្នុងចំណោមក្រុមហ៊ុនដែលផ្តល់សេវាកម្មទូរស័ព្ទ ហើយអាចនិយាយបានថា ជាក្រុមហ៊ុនដែលផ្តល់សេវាកម្ម CDMA ធំមួយនៅលើពិភពលោក។
សម្រាប់ iPhone 4S ដែលនឹងមានលក់នេះ មានទំហំ 16 GB, 32GB និង 64 GB ហើយរាល់ការទិញគឺមិនមានជាប់កុងត្រានោះទេ៕
មតិយោបល់