ភ្នំពេញៈ បុរសជាអ្នកបើកបររថយន្ត FUSO ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈរូបគាត់កំពុងលាងរថយន្តហើយរអិលជើងធ្លាក់ពីលើប៉ុងផ្ងារក្រោយ។ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៦ នៅចំណុចការ៉ាស់លាងរថយន្ត យីហោ ផាម៉ូល លាងរថយន្តតូចធំ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ មុត ធឿន ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិពង្រឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយករថយន្តរបស់ខ្លួនលាងកន្លែងការដ្ឋាន ដែលជាកន្លែងស្នាក់នៅ ខណៈកំពុងឈរបាញ់ទឹកលាង ស្រាប់តែរអិលជើងដួលផ្ងារក្រោយដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយបុគ្គលិកធ្វើការជាមួយគ្នា សង្ស័យឆក់ខ្សែភ្លើង ក៏នាំគ្នាយកជនរងគ្រោះទៅកប់និងដីខ្សាច់។ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចជំនាញចុះមកពិនិត្យផ្ទាល់ គឺមិនមែនឆក់ខ្សែភ្លើងទេ គឺជាករណីខ្យល់គរដួលផ្ងារក្រោយស្លាប់ខ្លួនឯង៕
https://youtu.be/tbtQl_jJXYE
មតិយោបល់