កាលពីថ្ងៃ MWC ក្រុមហ៊ុនទូរស័ព្ទដៃ Nokia បានប្រកាសបង្ហាញនូវម៉ូដែលទួរស័ព្ទដៃមួយចំនួន ប៉ុន្តែសម្រាប់ម៉ូដែលគួរឲ្យទាក់ទាញ និងចាប់អារម្មណ៍នោះគឺ Nokia 808 PureView ព្រោះថាម៉ូដែលនេះបំពាក់នូវកាមេរ៉ាកម្រិត ៤១ មេហ្គាភិចដែល។ កម្រិត ៤១ មេហ្គាភិចសែលគឺពិតជាមិនធម្មតានោះទេ សម្រាប់ទូរស័ព្ទដៃ ព័ត៌មាននេះអាចធ្វើឲ្យប្រើប្រាស់មួយចំនួនមានអារម្មណ៍រំជើបរំជួលជាពន់ពេក។ ក្នុងនោះ Nokia 808 PureView បំពាក់នូវឡង់ទី Carl Zeiss រួមនឹងបច្ចេកវិទ្យាក្នុងការថតរូបកម្រិតខ្ពស់។
សម្រាប់ព័ត៌មានលម្អិតអំពីម៉ូដែលនេះ យើងនៅមិនទាន់ទទួលបាននៅឡើយ។ តើលោកអ្នកគិតយ៉ាងណាទៅលើកម្រិតនៃកាមេរ៉ារបស់ម៉ូដែលនេះ?
ក្រុមហ៊ុន Nokia បានបញ្ជាក់ផងដែរថា ម៉ូដែលមួយនេះគឺផលិតឡើងដោតសំខានទៅលើការថតរូប ដូច្នេះសម្រាប់អ្នកប្រើប្រាស់ដែលនិយម ប្រើកាមេរ៉ាទូរស័ព្ទក្នុងការថតរូបនោះគឺពិតជាពេញចិត្តតែម្តង៕
មតិយោបល់