គេហទំព័រ Youtube បានបង្កើតនូវកម្មវិធីមួយសម្រាប់អ្នកដែលបង្កើតនូវតន្ត្រី វីដេអូ ដែលល្អជាងគេនឹងទទួលបាននូវកាគាំទ្រយ៉ាងច្រើនក្រាសក្រែលច្រើនជាងគេផងដែរ ។ដោយ បង្កើតជាមេដាយ មាស មេដាយប្រាក់ និង សំរិទ្ឋ សម្រាប់ចំណាត់ថ្នាក់ ដែលទទួលបានការគាំទ្រដ៏លើសលប់ នាពេលថ្មី្ៗនេះ។

បទចម្រៀងដែលមានចំណងជើងថា”Blue” របស់ក្រុម Big Bang បានបង្ហាញនូវ ការចូលចិត្តទស្សនា ចូលចិត្ត Like ដែលមានចំនួន ៨ លាននាក់ជាង ដែលទទួលបាននូវប្រជាប្រិយភាព និងទទួលបាននូវមេដាយមាស ។

ជាមួយនឹងបទចម្រៀងនេះដែរ មានមនុស្សជាង ៨លាននាក់ដែលចូលទស្សនា នេះបើតាមការបង្ហាញប្រព័ន្ឋក្រាបរបស់ Youtube កាលពីថ្ងៃទី ២២ កន្លងទៅនេះ ។
ការទន្ទឹងរងចាំរបស់លោកអ្នកចំពោះបទចម្រៀងនេះនឹងចេញជា Mini Album របស់ក្រុម Big Bang ចេញផ្សាយនៅថ្ងៃទី ២៩ ខាងមុខនេះ ដែលជាការផ្សព្វផ្សាយសាកល្បងសម្រាប់បទនីមួយៗក្នុងការស្ទាបស្ទង់រកគុណភាពរបស់បទចម្រៀង ។

ក្រុម Big Bang នឹងចាប់ផ្តើមបើកកម្មវិធីមួយគឺ “Big Bang Alive Tour 2012” នៅថ្ងៃទី ២-៤ ខែ មិនា នាពេលខាងមុខនេះ ។ តន្ត្រី ទេសចរណ៍ក្រោមការផ្តួចផ្តើមរបស់តារាចម្រៀងល្បីពិភពលោក ដូចជា Lady Gaga និង លោក Madona ៕
ប្រែសម្រួលដោយៈ បុរសដំណឹង
ប្រភពៈ allkpop
មតិយោបល់