ព័ត៌មានជាតិ

ករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុច ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីខ្យល់កន្ត្រាក់០១លើក បណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ។

១.ម្ចាស់ផ្ទះឈ្មោះ ថុល សាវឿន ភេទស្រី អាយុ៤០ឆ្នាំ ផ្ទះទំហំ៤មx៣ម របើកដំបូលសង្ក័សីទាំងស្រុង។
២.ម្ចាស់ផ្ទះឈ្មោះ ខេង ឡៅ ភេទស្រី អាយុ៥៣ឆ្នាំ របើកដំបូលប្រូស៊ីម៉ងត៍ចំនួន០៣សន្លឹក ៕

មតិយោបល់