ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែរត្រូវបានប្រជាពលរដ្ធចាប់ ប្រគល់ឱ្យសមត្ថ កិច្ចនគរបាលប៉ុស្ដិ៍ ផ្សារកណ្តាល២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១និង២០នាទីយប់ឈានចូលថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ ២០១៤នៅចំណុចផ្លូវលេខ ១៥ កែងនិងផ្លូវលេខ១៥៤ ក្រោយពីគេឡើង តាមដើមឈើមួយ ចូលទៅធ្វើ សកម្មភាពគាស់ផ្ទះ លួចយកសម្ភារៈ និង ទ្រព្យសម្បត្ដិមួយចំនួន តែភ្លាត់ស្នៀត ក៏រអិលធ្លាក់ពីជាន់ទី២ បណ្តាលឲ្យរងរបួសធ្ងន់។
ជនសង្ស័យខាងលើមាន ឈ្មោះ ហេតុសុផានិត អាយុ១៥ ឆ្នាំ មុខរបរ និងកន្លែងស្នាក់នៅមិនពិត ប្រាកដ ។ តាមប្រភពព័ត៏មាននៅកន្លែងកើតហេតុ បានដឹងថា ជនសង្ស័យនេះបានព្យាយាមឡើង ចូលទៅខាងលើផ្ទះ តែដោយមានកាភ្លាត់ស្នៀតក៏បានធ្លាក់ពីលើជាន់ទី២ បោកក្បាលបណ្តាលឲ្យ រងរបួសធ្ងន់ ហើយភ្លាមនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ធ ដែរស្នាក់នៅក្បែរកន្លែង កើតហេតុ ចេញមកឈូរឈរធ្វើឲ្យជនសង្ស័យម្នាក់ទៀតដែរមកជាមួយនោះ រត់គេចខ្លួនបាត់ ស្រមោលតែម្តង ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានប្រគល់ជនសង្ស័យខាងលើនេះទៅឲ្យ សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់