ព័ត៌មានជាតិ

Apple បើក Store ថ្មី ​លក់​តែ ​iPad ​3?

បើទោះបីជាព័ត៌មានអំពីវត្តមានរបស់ iPad 3 ថានៅដំណើរការនៅសប្តាហ៍ក្រោយក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Apple នៅ​សល់​អាថ៍​កំបាំង​មួយ​ទៀតនោះគឺ Store ថ្មី។

ដោយយោងតាមប្រភពព័ត៌មានពី The Houston Chronicle បានឲ្យដឹងថា Apple នឹងបើក Highland Village Store នៅថ្ងៃសុក្រ ទី ១៦ ខែ​មីនា​នេះ។ ប្រភពដដែលបានបន្តទៀតថា តាមពិតទៅ Store ថ្មីនេះគឺត្រូវបើកដំណើរការនៅក្នុងខែមករា ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​យឺត​យ៉ាង​ខាង​ផ្នែកសាងសង ដូច្នេះ​ហើយទើបពន្យាពេលមកដល់ខែនេះ។ តាមការឲ្យដឹងបន្ថែម Store គឺបើកសម្រាប់ iPad 3​ ដែលមានន័យថា​ បើក​ Store ថ្មីសម្រាប់យកជាទីតាំង បង្ហាញ iPad 3 ហើយលក់តែ iPad 3 ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលបរិច្ឆេទនៃការចេញ iPad 3 គឺប្រហាក់ប្រហែលទៅនឹងកាលបរិច្ឆេទនៃការ​ចេញ iPad​ 2 កាលពីឆ្នាំមុនផងដែរ៕

មតិយោបល់