ព័ត៌មានជាតិ

បុរសម្នាក់ចុះដាក់មងមួយភ្លែត ឡើងមកវិញចោរលួចម៉ូតូអាសង់កូរ៉េទៅបាត់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃចន្ទ ១៣រោច ខែស្រាពណ័ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០២០ មានករណីអំពើលួច(ម៉ូតូ) នៅចំណុចចុងព្រែកថ្មី ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ មឿន អឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ចំនែកឯជនសង្ស័យ ឃាត់ខ្លួន)ឈ្មោះ​ ធីម ប៊ុនថា ហៅថាវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ម៉ោង១៦និង៣០នាទី ជនរងគ្រោះបានទុកម៉ូតូម៉ាកសង់កូរ៉េចោលនៅចុងព្រែកថ្មីរួចចុះទៅដាក់មង ពេលដែលឡើងមកវិញក៏បានបាត់ម៉ូតូខាងលើ ក៏ឆោឡោរកម៉ូតូពេលនោះមានគេឃើញឈ្មោះ ធីម ប៊ុនថា លួចយកទៅបាត់។ ក្រោយមកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ។ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានកោះហៅ ឈ្មោះថាវ មកធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ធីម ប៊ុនថា ហៅ ថាវ បានឆ្លើយសារភាពខ្លួនពិតជាបានលួច (ម៉ូតូ) ខាងលើពិតប្រាកដមែន។កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចជាញឹកញាប់មកហើយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

មតិយោបល់