ថ្មីៗមានលេចចេញនូវរូបភាពមួយចំនួនរបស់ទូរស័ព្ទដៃ Nokia Lumia 719 ដែលតាមការឲ្យដឹង ទូរស័ព្ទដៃម៉ូដែលនេះនឹងត្រូវបង្ហាញវត្តមាននៅទីផ្សារអាស៊ី និងអាមេរិក។
ការរចនាឡើងម៉ូដនៃ Lumia 719 ហាក់ដូចជាមិនមានអ្វីប្លែក និយាយរួមពិបាកនឹងនិយាយ ប៉ុន្តែវាមានលក្ខណៈស្រដៀងនឹង Lumia 710។ អ្វីដែលទទួលបាននោះគឺ ម៉ូដែលនេះមានអេក្រង់ 3.7 អ៊ីង ប្រភេទ AMOLED ជាមួយនឹងបច្ចេកវិទ្យា Clear Black ក្នុងនោះមាននូវកាមេរ៉ា ៥ មេហ្គាភិចសែល ដែលអាចថតវីដេអូជាលក្ខណៈ HD ហើយប្រហែលជានឹងអាចប្រើនូវប្រព័ន្ធដំណើរការ Windows Phone។
ប្រភពព័ត៌មានដដែលបានសង្ឃឹមថា ក្រុមហ៊ុន Nokia នឹងធ្វើការប្រកាសបង្ហាញនូវម៉ូដែលក្នុងថ្ងៃទី ២៨ ខែនេះនៅប្រទេសចិន ដែលជាថ្ងៃក្រុមហ៊ុន Nokia ធ្វើប្រព្រឹត្តិនូវព្រឹត្តិការណ៍មួយឈ្មោះថា “Lumia event”៕
មតិយោបល់