ព័ត៌មានជាតិ

មនុស្ស៥នាក់ ត្រូវឃាត់ខ្លួន ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ នៅមណ្ឌលគីរី

មណ្ឌលគីរី: ជនសង្ស័យចំនួន៥នាក់ ត្រូវបានកំម្លាំងប៉ុស្តិ៍នគរបាល ឃុំចុងផ្លាស់ ឃាត់ខ្លួនបាន  ពីបទរក្សាទុកសារធាតុញៀនខុសច្បាប់។ ហេតុការណ៍កើតឡើងកាលពីវេលា ម៉ោង៩ ព្រឹកថ្ងៃទី ១៧ កុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំនុចរណ្ដៅរ៉ែមាស ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៥ នាក់ខាងលើដែលឃាត់បានមានឈ្មោះ ទី១-កុយ សេរី វុធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតរស់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ទី២-វេត វិត អាយុ២៤ឆ្នាំ ភេទប្រុស ជនជាតខ្មែរ ស្រុកកំណើតនៅភូមិផ្លូវគោ ឃុំត្រពាំងជរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី៣- វុន រ៉េង ស្រ៊ុង អាយុ៣៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើតរស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ទី៤- ពៅ អាត អាយុ ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើតរស់នៅភូមិចាក់អង្រែ ឃុំចាក់អង្រែលើ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល់  ទី៥- សាក់ ដារ៉ា អាយុ២៩ឆ្នាំ ភេទប្រុស ជាជនជាតិខ្មែរ ស្រុកកំណើតរស់នៅភូមិវាលបេង ឃុំវាលបេង ស្រុកពាមជរ ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវកំម្លាំងកងរាជអាវុធហត្ថ បញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋាន  ដើម្បីកសាងសំណុំចាត់ចែងតាមនិតីវិធី៕

មតិយោបល់