លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូន នៅក្នុងជំនួបជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង លោកលី យុង ប៉ាក់ (Lee Myung-bak) កាលពីព្រឹកថ្ងៃសៅរ៍បានសុំកូរ៉េខាងជើងឱ្យពិចារណាជាថ្មីអំពី ផែនការដែលខ្លួនបានប្រកាសថានឹងបង្ហោះអ្វីដែលហោថា «ផ្កាយរណបវិទ្យាសាស្ត្រអនុវត្ត» នៅខែក្រោយ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោកបាននិយាយថា លោកបាន គីមូន បានសុំដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យធ្វើតាមឱ្យបានពេញលេញនូវ សេចក្តីសម្រេចចិត្តដែលមានពាក់ព័ន្ធរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសសេចក្តីសម្រេចចិត្តដែលហាមប្រាម «ការបង្ហោះដែលប្រើប្រាស់បច្ចេកទេសកាំជ្រួចផ្លោង»។ លោកក៏បានសុំដល់កូរ៉េខាងជើងដែរឱ្យពិចារណាជាថ្មីអំពីសេចក្តី សម្រេចរបស់ខ្លួន ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងកាលពីពេលថ្មីៗនេះរបស់ខ្លួន ក្នុងការទប់ចិត្តមិនបង្ហោះកាំ្រជ្រួចមីស៊ីល មានវង់ប្រតិបត្តិការឆ្ងាយ៕
ដោយៈ បុរសដំណឹង
មតិយោបល់