អ៊ីស្រាអ៊ែល៖បើយយោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ស្ត្រីម្នាក់វ័យ ៣១ ឆ្នាំរួមរ័ក្សជាមួយនឹងសាហាយរបស់ខ្លួនត្រូវបានចាប់ខ្លួន បន្ទាប់ពីរកឃើញថាព្យាយាមសម្លាប់ប្តីខ្លួនឯង។ តាមការស៊ើបអង្កេតរបស់ប៉ូលិសជាលើកដំបូងរកឃើញថា ស្ត្រីម្នាក់នោះបានធ្លាក់ក្នុងអន្ទង់ស្នេហ៍ជាមួយនឹងប្អូនស្រីបង្កើតរបស់ស្វាមីខ្លួន និងបានរក្សាទំនាក់ទំនងនេះជាការសម្ងាត់រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែអ្វីៗទាំងនោះត្រូវបែកការនៅពេលដែលនាងប៉ងសម្លាប់ប្តីរបស់ខ្លួនឯងចោលដោយសារថ្នាំពុល តែប្តីរបស់នាងត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជាច្រើនដងទាំងមានការឈឺក្រពះធ្ងន់ធ្ងរ។ ដោយសារតែប្រពន្ធរបស់ខ្លួនព្យាយាមសម្លាប់ដោយប្រើប្រាស់ថ្នាំពុលដាក់នៅក្នុងអាហារច្រើនដងពេកគាត់ក៏ចាប់កំហុសបាន ហើយក៏បានប្តឹងប៉ូលិសតែម្តង។ ឥឡូវនេះជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការឃុំខ្លួនបណ្តោះអាសន្នដើម្បីរងចាំការកាត់ទោស៕
រូបតំណាង
ព័ត៌មានជាតិ
មតិយោបល់