ប្រជាពលរដ្ឋរុស្ស៊ី បានបោះឆ្នោតជ្រើសរើស លោកប្រធានាធិបតី វ្លាដឺមៀរ ពូទីន(Vladimir Putin) សាជាថ្មី នៅដើមខែមីនានេះ ប៉ុន្តែ អណត្តិទីបីរបស់លោកក្នុងនាមជាប្រធានាធិបតី បានសន្យាថានឹងធ្វើឲ្យមានភាពខុសប្លែកពីពីរអណត្តិមុន។
ខ្សែវីដេអួនេះ ចាប់ផ្តើមបង្ហាញ លោកវ្ល៉ាដឺមៀរ ពូទីន ប្រកបដោយភាពទុក្ខសោក អង្គុយក្នុងទ្រុងដែកមួយនៅក្នុងបន្ទប់សវនាការ។ នេះ ជាខ្សែវីដេអូវាយប្រហារប្រឆាំងនឹង លោកពូទីន ដែលត្រូវបានផ្សព្វផ្សាយលើអ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ បន្ទាប់ពីត្រូវបានទស្សនាដោយមនុស្សជាងបីលាននាក់ ខ្សែវីដេអូប្រឌិតរយៈពេល៥០វិនាទីនេះ បង្ហាញថាតើគ្មានរឿងអ្វីមួយអាចស័ក្តិសិទ្ធិ នៅលើប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ី យ៉ាងដូចម្តេចខ្លះ។
លោក កុងស្តង់ទីន វ៉ុន អ៊ីហ្គេត (Konstantin von Eggert) អ្នកយកព័ត៌មានសម្រាប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ បាននិយាយអំពីឥទ្ធិពលរបស់អ៊ីនធឺណិត ដូចតទៅ៖
វាជាការដកចេញនូវការហាមឃាត់យ៉ាងពិតប្រាកដ ដែលខ្ញុំគិតថាត្រូវបានដកចេញហើយ ស្តីពីរូបភាពអ្នកដឹកនាំដែលមិនអាចបំពានបាន មានអំណាចខ្លាំងក្លា និងពោរពេញទៅដោយចំណេះដឹង ដែលតែងតែយល់ដឹងខ្លាំងបំផុត។
បច្ចុប្បន្ននេះ ពាក់កណ្តាលនៃក្រុមអ្នកបោះឆ្នោតជាតិរុស៊្សី ប្រើអ៊ីនធឺណិតដែលជាបាតុភូតមួយត្រូវបានបំភ្លេចចោល នៅពេលដែល លោក ពូទីន បានចាកចេញពីដំណែងនៅឆ្នាំ២០០៨។
ដោយធ្វើឲ្យមានតុល្យភាព វិមានក្រឹមឡាំងកំពុងប្រយុទ្ធនឹងប្រព័ន្ធអ៊ីនធឺណិត។ ក្រុមអ្នកគាំទ្រលោកពូទីន បានបង្ហោះរូបភាពវីដេអូប្រឌិតមួយ ដែលត្រូវបានព៌ណនាថាជា វីវីភី (VVP) ដែលចេញមកពីឈ្មោះ វ្ល៉ាដឺមៀរ វ៉្លាឌីមីរ៉ូវិច ពូទីន (Vladimir Vladimirovich Putin)។
អ្នកចម្រៀងជាតិតាជីក (Tajik) ឈ្មោះ តូលីបជុន គួបានខាណូវ (Tolibjon Kurbankhanov) ច្រៀងថា៖ «វីវីភី! លោក បានជួយសង្គ្រោះប្រទេសជាតិ។ វីវីភី! លោក ការពារយើង។ វីវីភី បានលើកស្ទួយរុស្ស៊ី»។ ដោយងាកចេញពីការប្រឡោមចិត្តឲ្យភាពភ័យខ្លាច វិមានក្រឹមឡាំងសូមនិយាយថា «ប្រទេសរុស្ស៊ីដែលគ្មានលោកពូទីន» ជាហេតុការណ៍ដ៏អាក្រក់សម្រាប់រុស្ស៊ី ដែលគ្មានស្តេចសារសម័យទំនើបនេះ។
ដោយទាញយកប្រយោជន៍ពីភាពអសន្តិសុខរុស្ស៊ីសម្រាប់ប្រទេសជាតិ យ៉ាងធំធេងរបស់ខ្លួន អ្នកប្រកាសម្នាក់បានលើកឡើងពីទស្សនៈវិស័យស្តីពីរុស្ស៊ីដែល ជាមជ្ឈមណ្ឌលយ៉ាងទន់ខ្សោយ។ កងទ័ពអង្គការអូតង់ បានកាន់កាប់តំបន់កាលីនីនក្រាត (Kaliningrad) ប្រទេសចិន(China) បានចូលទៅកាន់ភាគខាងជើង ហើយកាន់កាប់មួយភាគធំនៃតំបន់ស៊ីប៊េរី (Siberia) ហើយប្រទេសជប៉ុន(Japan) វិញបានកាន់កាប់កំពង់ផែវ្ល៉ាឌីវ៉ូស្តុក(Vladivostok) នៃឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី។ ការបោះពុម្ពក្រដាសប្រាក់ធ្វើឲ្យលុយរូបល៍គ្មានតម្លៃ អគ្គីសនីត្រូវបានដាក់កំហិត ភាពអនាធិបតេយ្យ គ្របដណ្តប់ពាសពេញទីក្រុងរបស់រុស្ស៊ី។
នៅទីបំផុត លោកខាងលិចបានឆ្លើយតបថា ខ្លួន ប្រគល់ពានរង្វាន់ជ័យលាភីណូប៊ែល ដល់មេដឹកនាំបក្សប្រឆាំងគឺលោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny)។
លោក Von Eggert បានសង្កេតឃើញថាប្រព័ន្ធអ៊ីនធឺណិត ផ្តល់សេរីភាពដល់ការពិភាក្សាខាងនយោបាយនៅរុស្ស៊ីចាប់តាំងពីការ ត្រួតត្រាអស់រយៈពេលកន្លះសតវត្សរ៍ ដែលត្រូវបានធ្វើឡើងដោយនាយកស្ថានីយ៍ទូរទស្សន៍របស់រដ្ឋ។
«ការរីកសាយភាយនៃប្រព័ន្ធអ៊ីនធឺណិតនៅរុស៊្សី បានធ្វើឲ្យថយចុះសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការជះឥទ្ធិពលលើរបៀបវារៈប្រចាំថ្ងៃនិងដាក់បង្ខំទៅលើ ទស្សនៈរបស់ខ្លួន។»
ស្ថានីយ៍ទូរទស្សន៍របស់រដ្ឋ ត្រូវបានគ្រប់គ្រងយ៉ាងតឹងតែងទៅលើការពិភាក្សាស្តីពីអំពើ ពុករលួយ ដែលជាការត្អូញត្អែរខ្លាំងជាងគេពីសំណាក់ជនជាតិរុស៊្សី នាពេលសព្វថ្ងៃ។ ផ្ទុយទៅវិញ ប្រព័ន្ធអ៊ីនធឺណិត អាចចូលទស្សនាដោយសេរីចំពោះខ្សែវីដេអូបែបនេះ ដែលមានចំណងជើងថា «លោកពូទីនពិតប្រាកដ»។
ដោយចុចលើម៉ោសកុំព្យូទ័រ អ្នកប្រើប្រាស់អ៊ីនធឺណិត អាចមើលវិមាននិងទូកជិះកំសាន្ត របស់លោក ពូទីន និងមជ្ឈដ្ឋានមិត្តភ័ក្ររបស់លោក។
ដើម្បីជម្នះទៅនឹងការចោទប្រកាន់ ដែលក្រុមអ្នកតវ៉ា ជាក្រុមមនុស្សនៅតាមទីក្រុងធំៗ ទីតាំងរបស់ក្រុមប្រឆាំង ផ្សព្វផ្សាយបទចម្រៀងនេះ ដោយទាហានជើងចាស់ពីររូប នៃអង្គភាពឆ្នើមរបស់កងទ័ពឆ័ត្រយោងរបស់រុស្ស៊ី។
ពួកគេបានច្រៀងអំពីលោកវ៉្លាដឺមៀរ ពូទីនថា«លោកមិនខុសពីខ្ញុំទេ។ លោកគ្រាន់តែជាមនុស្សម្នាក់ ដែលមិនមែនជាព្រះជាម្ចាស់ឡើយ។ ខ្ញុំមិនខុសពីអ្នកទេ។ លោក ជាមនុស្សម្នាក់ ដែលមិនមែនជាបីសាចទេ។ យើងនឹងមិនអនុញ្ញាតឲ្យលោកបន្តភូតភរទៀតទេ។ យើងនឹងមិនអនុញ្ញាតឲ្យលោក លួចទៀតទេ។
នៅខែឧសភានេះ លោក វ៉្លាដឺមៀរ ពូទីន នឹងត្រលប់ទៅវិមានក្រឹមឡាំងវិញ។ ប៉ុន្តែដោយសារប្រព័ន្ធអ៊ីនធឺណិត បញ្ហាប្រឈមរបស់លោក គឺត្រូវគ្រប់គ្រងលើជនណា ដែលគួរឲ្យសង្ស័យនិងទទួលបានព័ត៌មានច្រើនជាងពេលមុន៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់