ព័ត៌មានជាតិ

ជប៉ុនរំលឹកខួបមួយឆ្នាំនៃការរញ្ជួយដី

យោង​តាមគេហទំព័ររបស់ Reuter បានឲ្យដឹងថារយៈពេល​មួយ​ឆ្នាំ​​បន្ទាប់​​ពី​ការ​រញ្ជួយ​​ដី​ក្នុង​ឆ្នាំ​២០១១ ប្រទេស​ជប៉ុន ​កំពុង​តែ​​ស្តារឡើង​​វិញ​​យ៉ាង​យឺតៗ។ ​តែ​​ទោះ​​​​យ៉ាងណា​ វិស័យ​ទេសចរណ៍​ក្នុង​ស្រុក ​ត្រូវ​​​បាន​​​បំផ្លិច​​បំផ្លាញ ខណៈ​ដែល​​​ប្រជាពលរដ្ឋ​​ជប៉ុន​ជា​ច្រើន ដែល​​សោក​​សង្រេង​​​ដោយសារ​​តែ​​​​​​​វិប្បដិសារចិត្ត​​របស់​អ្នក​រស់រាន​ មាន​ជីវិត ជ្រើស​រើស​យក​​ការ​ស្ថិត​​​នៅ​ក្នុង​​ផ្ទះ ហើយ​ទេសចរ​​បរទេស​​បន្ត​​គេច​ចេញ​​ពី​​ប្រទេស​នេះ ដោយ​សារ​តែ​​​ភ័យ​ខ្លាចធាតុ​​វិទ្យុសកម្ម។

ចំនួន​ទេសចរ​​មក​កំសាន្ត​នៅ​លើ​​​ជម្រាល​​សម្រាប់​ជិះ​​​ស្គី​ នៃ​ជួរ​ភ្នំអ័ល្ប​​​ជប៉ុន (Japanese Alps) នៅ​រដូវ​រងារ​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ កាល​ពី​​ឆ្នាំ​២០១០ ទេសចរ​​បរទេស​ចំនួន​៣​សែន​នាក់ បាន​ទៅ​ទស្សនា​សង្កាត់​ទាំងឡាយ​របស់​ទីក្រុង​​ណាខាណូ ដែល​ជា​ទីតាំង​មាន​​​ព្រឹត្តការណ៍​កីឡា​​ជា​ច្រើន នៅ​ក្នុង​​ពហុកីឡា​ដ្ឋាន​អូឡាំពិក​​រដូវរងារ កាល​ពី​ឆ្នាំ​១៩៩៨។

លោក នីស៊ីមឺរ៉ា ហ៊ីរ៉ូស៊ី (Nishimura Hiroshi) ជំនួយការ​នាយក​អង្គភាព​​ទេសចរណ៍​អន្តរជាតិ​នៅ​​ទីក្រុង​​​ណាហ្គាណូ ​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ការ​រញ្ជួយ​ដី រលក​យក្ស​​ស៊ូណាមី និង​​ការ​ភ័យខ្លាច​ចំពោះ​​បញ្ហា​នុយក្លេអ៊ែរ ​កាល​ពី​ឆ្នាំ​មុន ​មាន​ការ​​ធ្លាក់​ចុះ​ចំនួន​​៨០​ភាគរយ​​ ក្នុងវិស័យ​​ទេសចរណ៍។

វិស័យ​​ទេសចរណ៍​បាន​ធ្លាក់​ចុះ នៅ​ទូទាំង​ប្រទេស។ ទេសចរ​បរទេស​​ឈប់​មក​ធ្វើ​ដំណើរ​កំសាន្ត ដែល​មិន​មែន​ដោយ​សារ​តែ​ការ​រញ្ជួយ​ដី​នោះ​ទេ តែ​ដោយ​សារ​តែ​​ធាតុ​​វិទ្យុសកម្ម​​ក្នុង​រោងចក្រ ហ៊្វូគូស៊ីម៉ា (Fukushima)។ សម្រាប់​ប្រជាពលរដ្ឋ​​នៅ​បរទេស​ ​វា​ហាក់​ដូចជា​​ទីក្រុង ណាខាណូ (Nagano) ស្ថិត​នៅ​មិន​ឆ្ងាយ​ពីហ៊្វូគូស៊ីម៉ា​ឡើយ ដូច្នេះ​ ​វា​ប៉ះ​ពាល់​យើង​ច្រើន​​កាន់​តែ​ខ្លាំង។

លោក ថូមីជីរ៉ូ សាតូ (Tomijiro Sato) ជា​ប្រធាន​​របស់​វីឡា​អ៊ីជីណូសឺ (Villa Ichinose) ដែល​ជា​​សណ្ឋាគារ​​គ្រប់គ្រង​ជា​លក្ខណៈ​​គ្រួសារ ដែល​​ស្ថិត​នៅ​ក្បែរ​​ផ្លូវ​ជិះ​​ស្គី​អូឡាំពិក​របស់​ទីក្រុង​ណាខាណូ។ លោក​សាតូ វ័យ​​៧០​ឆ្នាំ ​បាន​បើក​សណ្ឋាគារ​នេះ​​ជាមួយ​ឪពុក​របស់​លោក​ ក្នុង​អំឡុង​​ពេល​ការ​ប្រកួត​​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូក្យូ​​ក្នុង​ឆ្នាំ​១៩៦៤។ ភូមិ​​របស់​លោក និងភូមិ​ផ្សេង​ទៀត​​នៅ​​ក្បែរ​​នោះ ត្រូវ​បាន​​ញ័រ​រញ្ឋួយ​​ដោយ​សារ​​រលក​រញ្ជួយដី​កម្លាំង​​៦​រីកទ័រ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដំបូង ​កាល​ពី​ឆ្នាំ​មុន។

ដោយ​​​​​សេដ្ឋកិច្ច​​​​របស់​ទីក្រុង​ណាខាណូ​​​​ប្រហែល២០​ភាគរយ ពឹង​ផ្អែក​​លើ​វិស័យ​ទេសចរណ៍ ​សណ្ឋារគារ​យ៉ាង​តិច ចំនួន​១៥ ​ត្រូវ​បិទ​ទ្វារ។ លោក ​សាតូ​ បាន​ថ្លែង​ថា លោក​មិន​ដែល​ជួប​ពេល​វេលា​ដ៏​លំបាក​បែប​​នេះ​ទេ សូម្បី​តែ​ក្រោយ​ពី​ការ​រញ្ជួយ​​ដី​នៅទី​ក្រុង​​កូបេ (Kobe) ក្នុង​​ឆ្នាំ​១៩៩៥ ដែល​​មនុស្ស​ចំនួន ​៦ពាន់ ៥០០​នាក់ បាន​ស្លាប់។

យើង​មាន​សណ្ឋាគារ​និង​បុគ្គលិក​ល្អៗ។ ​យើង​​អាច​​​ដំណើរការបាន​ដោយសារ​​​​ការ​ផ្សព្វផ្សាយ​ពីមាត់​​មួយ​ទៅ​មាត់​ មួយ។ ​​យើង​​អត់​​មាន​​ភ្ញៀវ​ទេ ​ក្រោយ​ពី​ការ​រញ្ជួយ​ដី​​​ ហើយ​សណ្ឋា​គារ​ខ្លះ​បាន​​បិទ​ទ្វា។ ប៉ុន្តែ ​រដ្ឋាភិបាល​ បានផ្តល់​ប្រាក់​កម្ចី​ ដែលមាន​ប្រយោជន៍យ៉ាងខ្លាំង។​

ក្រៅ​​ពី​ការ​ឲ្យ​​​ខ្ចីប្រាក់ រដ្ឋាភិបាល​ បាន​​ផ្តល់​​ថវិការ​​ប្រហែល​​១៥​លានដុល្លារ ដើម្បីលុប​​បំបាត់​​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​​ទេសចរ​​បរទេស​​​ទាំងឡាយ​​ ​ ស្តីពី​គ្រោះថ្នាក់​​ប្រកបដោយ​សក្តានុពល​ ក្នុង​ការ​​មក​កំសាន្ត​​​នៅ​ជប៉ុន។ មាន​​ការ​​មូល​​មតិ​​គ្នា​​ថា ការ​គំាទ្រ​​​លើ​​វិស័យ​ទេសចរណ៍​ អាច​ជួយ​ជំរុញ​ឲ្យ​មាន​​ការ​ស្តារ​សេដ្ឋកិច្ច​​របស់​ជប៉ុនឡើង​វិញ។ លោក​ នីស៊ីមូរ៉ូ ហ៊ីរ៉ូស៊ី (Nishimura Hiroshi) ថ្លែងថា៖​​ «ការ​ទទួល​​​បាន​អ្នក​ទស្សនាកាន់​​តែ​​ច្រើន ​អាច​ជួយ​​​យើង ជួយ​តំបន់​​រងគ្រោះ​ ​និង​​កសាង​ប្រទេស​កាន់​តែ​ច្រើនដែរ។

តែទោះ​យ៉ាង​ណា ដោយសារ​​មាន​​អស្ថិរភាព​​​កាល​ពី​ពេល​ថ្មីៗ​នេះ​​នៅ​ក្នុង​​ ទីផ្សាសេដ្ឋកិច្ច​សកលលោក ប្រាក់​យេន(Yen)របស់​ជប៉ុន ​បាន​ក្លាយ​ជា​ទីកន្លែង​​សុវត្ថិភាព។ ការ​​​ឡើង​ថ្លៃ​​ប្រាក់​យេន​​មាន​ន័យ​ថា ការមក​កំសាន្ត​​នៅ​​​ជប៉ុន ​កាន់​តែ​​​​​មាន​​តម្លៃ​ថ្លៃ​​ខ្លាំង​ដែរ ​សម្រាប់​ទេសចរ​បរទេស ដែល​​ប្តូរ​ប្រាក់​សម្រាប់​​ចាយ​វាយ ​ពី​រូបិយបណ្ណ​​ដទៃ​។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋ​សភា​​​ជប៉ុន បាន​បដិសេធ​មិន​​ព្រម​​​អនុម័ត​ថវិការ​​សម្រាប់​គម្រោង​​​ចំណាយ​​ទឹកប្រាក់​ ​ចំនួន​១៤​លាន​ដុល្លា ដើម្បី​ផ្តល់​សំបុត្រ​យន្តហោះ​​​​ដោយ​​ឥត​គិត​​ថ្លៃ​ចំនួន​​១ម៉ឺន​​​​សន្លឹក ​ទៅ​ឲ្យ​ទេសចរ។ ការ​ព្រួយ​បារម្ភ​ ត្រូវ​បាន​លើក​​ឡើង​ទាក់​ទង​នឹង​​តម្លៃ និង​​​ឧទាហរណ៍​​ផ្នែក​​សីលធម៌​ ​ដែល​​ការ​ផ្តល់​ជូន​​បែប​​នេះ នឹង​​ត្រូវ​​បានធ្វើ​ឡើង​ ដោយ​សារ​តែ​​មាន​ភាព​​ខ្ទេចខ្ទាំ​នៅគ្រប់ទីកន្លែង។

វា​​មិ​ន​គ្រាន់​តែ​​តួលេខ​​ទេសចរ​បរទេស​ដែល​បាន​ធ្លាក់​ចុះ​​​នោះ​ទេ​។ យោង​តាម ​លោក នីស៊ីមឺរ៉ា ដំណើរ​កំសាន្ត​ក្នុង​ស្រុក និង​​ការធ្វើ​​ដំណើរ​ដើម្បី​​ធ្វើ​ជំនួញ​ ​នៅ​ទីក្រុង​ណាខាណូ​ បាន​ធ្លាក់ចុះ​ចំនួន​៦០​ភាគរយ​ដែរ។​​

ជនជាតិ​ជប៉ុន​ បាន​ចាប់​ផ្តើម​មាន​ន្និនាការ​​មិន​ធ្វើ​​ឲ្យ​​​​ខ្លួន​​ឯង​សប្បាយ​​រីករាយ​ ​ បន្ទាប់​ពី​ការ​​រញ្ជួយ​ដី ដោយ​សារ​តែ​មនុស្ស​​ជាច្រើន​បាន​ស្លាប់ និង​​ឈឺចាប់។ តាម​ការយល់ ពួកគេ​​ឈប់​​ធ្វើ​ដំណើរ​កំសាន្ត និង​​​សប្បាយរីករាយ។​

​បណ្ឌិត វីលាម ហេលតុន (William Helton) សាស្រ្តាចារ្យផ្នែក​ចិត្ត​សាស្រ្ត​នៃ​សាកលវិទ្យាល័យ ខានតឺប៊ឺរី នៅ​ប្រទេស​ នូវេ ហ្សេឡង់​ (New Zealand) បានសង្កេត​ឃើញ​​ថា ជម្ងឺ​​បាក់ស្បាត និង​​​​​វិប្បដិសារចិត្ត​របស់​​អ្នក​​រស់​រាន​មាន​ជិវិត មិន​មែន​ជា​រឿង​ចំឡែក​នោះ​ទេ បន្ទាប់​ពី​មាន​​គ្រោះ​មហន្តរាយ​​ធម្មជាតិ។​

«​យើង​មិន​ចូល​ចិត្ត​ការ​ផ្លាស់​ប្តូរ​ទាំងស្រុង​ ប៉ុន្តែ​គ្មាន​ផ្លូវ​​ដើម្បី​​​ចៀសវាង​នោះ​ទេ។ ហើយ ​នេះ​​ជា​ការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ វា​ជំរុញ​​ឲ្យ​​យើង​​គិត​​ឡើង​វិញ​​ថា​តើអ្វីៗ​​នឹងប្រព្រឹត្ត​​ទៅ​ជា​យ៉ាង​ ​ដូច​ម្តេច។ វា​ច្បាស់​ណាស់​​ថា តាម​ការ​សង្កេតមើល​គឺ​ថា​​ ​​យើង​​អាច​​​ប្រទះ​ឃើញ​​បញ្ហា​​ផ្លូវ​ចិត្ត​​របស់​ប្រជាពលរដ្ឋ។»

លោក ហេលតុន បាន​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​រញ្ជួយ​​នៅ​វិហារ​សាសនា​គ្រិស្ត​ក្នុង​ ឆ្នាំ​២០១១ ទៅ​លើ​ប្រជាពលរដ្ឋ​​នូវេហ្សេឡង់។ លោក​ បាន​ទូន្មាន​ថា ខណៈ​​ដែល​ពេល​វេលា​ អាច​​​ជាឪសថ​​ដ៏អស្ចារ្យ​ ការ​​​ជា​សះស្បើយ​ពី​ជម្ងឺ​​បាក់ស្បាត​​នៅ​ក្នុង​តំបន់ ដែល​​រង​គ្រោះ​​ដោយសារ​ការ​រញ្ជួយ​​ដី អាច​​ជួប​បញ្ហា។

ពួក​គេ​​និយាយ​ថា​ ជម្ងឺ​បាក់ស្បាត។ ពួក​យើង​នៅ​ទទួល​រង​រលក​​រញ្ជួយ​ដី​ ​នៅឯ​វិហារ​សាសនា​គ្រឹស្ត។ វា​​ពិត​ជា​មិនក្រោយ​​ការ​រញ្ជួយដី​ទេ។ ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​ក្រៅ​តំបន់​រញ្ជួយ​​ដី មិន​អាច​យល់​ទេ​ថា ការ​​រញ្ជួយ​ដី ​មិន​​មែន​ជា​ព្រឹត្តិការណ៍​កើត​ឡើង​តែ​ម្តង​គត់​​នោះ​​ឡើយ។

ប្រទេស​ជប៉ុន​ បាន​ទទួល​​រង​ទុក្ខ​យ៉ាងខ្លាំង ដោយសារ​​គ្រោះ​មហន្តរាយ​ កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១។ ពលរដ្ឋ​​របស់​ខ្លួន ​​​​បន្ត​កាន់​ទុក្ខ​​ជន​រង​គ្រោះ​រាប់​ពាន់​នាក់ ហើយ​តំបន់​សេដ្ឋកិច្ច​ជាច្រើន​កំពុង​​ត្រដាប​ត្រដួស ខណៈ​ដែល​គម្រោង​​ស្តារ​ឡើង​វិញក្នុង​​ទឹកប្រាក់​ចំនួន​១៥​ពាន់​លានដុល្លារ​ ត្រូវ​បាន​ដាក់​ចុះ៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

 

មតិយោបល់