ព័ត៌មានជាតិ

អ៊ុង​សាន​ស៊ូ​ជី​​សង្ឃឹម​ថា​សន្លឹក​ឆ្នោត​គាំទ្រ​​និង​​បើក​​ទំព័រ​​សក​រាជ​​ថ្មី​

ជ័យលាភី​លទ្ធិ​ប្រជាធិបតេយ្យ​លោកស្រី​ អ៊ុងសាន ​ស៊ូជី Aung San Suu Kyi ​បាន​ប្រកាស​«សករាជ​ថ្មី»​មួយ​សម្រាប់​ប្រទេស​ភូមា​នៅ​ពេលកន្លងមកថ្មីៗមកនេះ​​ បន្ទាប់​ពី​គណបក្ស​របស់​លោកស្រី​បាន​ទទួល​ជ័​យ​ជម្នះ​យ៉ា​ង​លើសលប់​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​កាល​ពី​ថ្ងៃ​អាទិត្យ។

​ទោះ​បី​លទ្ធផល​ផ្លូវការ​អាច​ចំណាយ​ពេល​រាប់​សិប​ថ្ងៃ​ក៏​ដោយ​ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​ និយាយ​ថា ​ខ្លួន​ឈ្នះ​បាន​អាសនៈ​យ៉ាង​ហោច​ណាស់​ក៏​៤៣​នៃ​អាសនៈ​សរុប​៤៤​ដែល​ខ្លួន​បាន​ប្រកួត​ប្រជែង​យក។ អាសនៈ​នេះ​រួម​ទាំង​អាសនៈ​៤​នៅ​ក្នុង​រដ្ឋធានី​រដ្ឋបាល​ណៃពិដោ (Naypyitaw) ​​ដែល​ មាន​ប្រជាពលរដ្ឋ​ស្ទើរ​តែ​ទាំង​អស់​ជា​បុគ្គលិក​របស់​រដ្ឋាភិបាល​និង​បុគ្គលិក​យោធា។លោកស្រី​ Aung San Suu Kyi បាន​ប្រាប់​អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​ទី​ស្នាក់ការ​របស់​គណបក្ស​ NLD ​ក្នុង​ទីក្រុង​ Rangoon ​កាលពីថ្ងៃ​ច័ន្ទកន្លងទៅនេះថា​”​លោកស្រី​សង្ឃឹម​ថា​​លទ្ធផល​​បោះឆ្នោត​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​សាមញ្ញ”។ លោកស្រី​ថ្លែង​ថា៖

“យើង​សង្ឃឹម​ថា​ នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​សករាជ​ថ្មី​មួយ​ដែល​​នឹង​ផ្តោត​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​តួនាទី​​របស់​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​កិច្ចការ​នយោបាយ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស”៕

ប្រែសម្រួលដោយ៖​បុរស​ដំណឹង

មតិយោបល់