នៅក្រោយជំនួបកិច្ចប្រជុំពិភាក្សា ជាមួយសមភាគីលោកស្រីនៃប្រទេសឧស្សាហកម្ម ៨ ហៅថា Group Eight នៅក្រុង វ៉ាស៊ីនតោន លោកស្រី ហ៊ីលឺ្លរី គ្លីនតុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានព្រមានប្រទេសកូរ៉េខាងជើងថាក្រុមប្រឹក្សាសន្តិសុខអ.ស.ប. នឹងចាត់វិធានការបន្ថែម បើសិនជាក្រុង ព្យុងយ៉ាង សម្រេចនៅតែបង្ហោះ រ៉ុកែត ដែលមនុស្សនៅលើពិភពលោកជាច្រើនមានជំនឿថា ជាការសាកល្បងកាំជ្រួចអន្តរទ្វីបមួយ។
លោកស្រីគ្លីនតុន បានបន្តមានប្រសាសន៍ថា ក្រុង Pyongyang មានជម្រើសពិតប្រាកដ គឺអាចស្វែងរកសន្តិភាព ហើយបានផលប្រយោជន៍ពីទំនាក់ទំនងជិតស្និតជាមួយសហគមន៍អន្តរជាតិ រួមទាំងសរអា ឬក៏បន្តប្រឈមមុខនឹងសម្ពាធនិងការនៅដាច់តែឯកឯងតទៅទៀត។
តែទោះជាយ៉ាងនេះក្តីចំពោះបញ្ហានេះនៅតែមិនទាន់ទទួលបាននូវផលវត្តមានក្នុងការទទួលយកនៅឡើយនោះទេ ចំពោះបញ្ហាបង្ហោះរ៉ូកែតនេះនៅឡើយ ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់