អំពើហិង្សាដោយការដាក់គ្រាប់បែកបំផ្ទុះនិងការស្ទាក់បាញ់ ប្រហារ ពីសំណាក់ពួកឧទ្ទាមតាលីបង់ និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម កំពុងក្លាយទៅជាបញ្ហាដ៏ចំបង សម្រាប់មេដឹកនាំរបស់ប្រទេសនេះ ត្រូវប្រឈមមុខដោះស្រាយជាបន្ទាន់ ដើម្បីកាត់បន្ថយការបាត់បង់ជីវិតមនុស្សជា ច្រើនបន្តទៀត។

លោកប្រធានាធិបតីរបស់ប្រទេសនេះ ហាមីត កាហ្សៃ បានឲ្យដឹងថា អំពើហិង្សាកាប់សំលាប់គ្នា បានកើតឡើងជាញឹកញាប់នៅទីក្រុងកាប៊ុល និងខេត្តចំនួន៣ថែមទៀត ដែលជាបញ្ហាសំខាន់ត្រូវដោះស្រាយឲ្យបានឆាប់បំផុត សម្រាប់សុខសន្តិភាពរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសមួយនេះ។
ក្តីព្រួយបារម្ភរបស់លោកប្រធានាធិបតី ហាមី កាហ្សៃ ត្រូវបានធ្វើឡើងក្រោយពីពួកឧទ្ទាមតាលីបង់ និងកងកម្លាំងរដ្ឋាភិបាល បានប៉ះប្រយុទ្ធគ្នាដ៏ខ្លាំក្លាមួយ បណ្តាលអោយមនុស្សចំនួន ៣៥ នាក់បានបាត់បង់ជីវិត ដោយមានកងកម្លាំងរដ្ឋាភិបាល ១១ នាក់ជនស៊ីវីល ៤ នាក់និងក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមចំនួន ២០ នាក់ថែមទៀតផងដែរ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់