យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដឹកអ្នកដំណើរចំនួន១៣១នាក់ បានធ្លាក់ផ្ទុះឆេះ កាលពីថ្ងៃទី២១ ត្រូនឹងថ្ងៃ សុក្រ ខែ មេសា កន្លងមក នៅខែត្រការ៉ាជីប្រទេសប៉ាគិស្ថាន ដោយបានសម្លាប់អ្នកដំណើរទាំង១៣១នាក់ ដែលកំពុងធ្វើដំណើរតាមយន្ត ហោះនោះគ្មានសេសសល់ម្នាក់។
អ្នកនាំពាក្យក្រសួងអាកាសចរណ៍ ចាស័រ អាប្រូ (Jaser Abro)បានអោយ ដឹងថា គ្រោះថ្នាក់ធ្លាក់យន្តហោះនេះ បានកើតឡើងដោយសារតែអាកាសធាតុ មិនអំណោយផល មិនមែនជាអំពើភេរវកម្ម ដែលបានរៀបចំឡើងដោយក្រុម ភេរវករណាមួយនោះទេ។
សូមបញ្ចក់ផងដែរថា កាលពីឆ្នាំ២០១០កន្លងទៅយន្តហោះមួយគ្រឿងរបស់ ប្រទេសនេះ បានធ្លាក់ទៅបុកនឹងចង្កេះភ្នំ សំលាប់អ្នកដំណើរអស់ចំនួន ១៥២នាក់ ហើយអ្នកដំណើរចំនួន៤៥នាក់ ក៏បានបាត់បង់ជីវិតផងដែរ នៅ ក្នុងហេតុការណ៍ធ្លាក់យន្តហោះស្រដៀងគ្នានេះ កាលពីឆ្នាំ២០០៦កន្លងទៅ នៅ ប្រទេសប៉ាគិស្ថាននេះដដែល៕
ប្រែសម្រួលដោយ៖ បរុសដំណឹង
មតិយោបល់