ព័ត៌មានជាតិ

រាំ​វង់​រាំ​ក្បាច់​ក៏​ជា​របាំប្រជា​ប្រិយ​ខ្មែរ​ដែរ​

មិនខុសអ្វីពីល្បែងប្រជាប្រិយចោលឈូង លាក់កន្សែង ចាប់កូនខ្លែង បោះអង្គុញ ស្តេចចង់ ឬល្បែងទៀតដែល​​ខ្មែរនិយមនាំគ្នាលេងកំសាន្តក្នុងពិធីបុណ្យ​ប្រពៃណីនានា ពិសេសគឺបុណ្យ ចូលឆ្នាំ ។ របាំប្រជាប្រិយ រាំវង់ រាំក្បាច់ គឺជាប្រភេទរបាំដែលមានការនិយម ជាទូទៅនៅក្នុងទូទាំង ប្រទេស ទោះនៅទីក្រុង ក៏ដូចជាជនបទ នៅតំបន់ភ្នំ ក៏ដូចជានៅវាលទំនាប ឬក៏តំបន់មាត់សមុទ្រ ។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយងាយក្នុងការរៀបចំសម្តែងទៀត ផង ។ អាស្រ័យហេតុនេះ ទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជា នាម៉ឺនសព្វមុខមន្ត្រី រហូត ដល់ប្រជារាស្ត្រ ទាំងក្មេង ទាំងចាស់ប្រុសស្រីចេះរាំរបាំនេះគ្រប់ៗគ្នា ។

ឯពាក្យថារាំវង់ គឺជាលក្ខណៈពិសេសមួយសម្រាប់សម្គាល់រូបភាបនៃរបាំនេះ ពោលគឺពេលគេ នាំគ្នារាំបន្តគ្នាជា រង្វង់មូល ។ ហើយរបាំសម្រាប់រាំលេងកំសាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ក្រោយ ពីការបំពេញពលកម្មនានារួច។
ចំពោះប្រវត្តិកំណើតនៃរបាំរាំវង់នេះវិញ បើយើងពឹងផ្អែកលើឯកសារសរសេរ ដែលមានបន្តិចបន្តួច និងពឹងផ្អែកលើ ភាពជាក់ស្តែងក្នុងជីវិតដែលមានប្រព្រឹត្ត ដល់យើងសព្វថ្ងៃនេះ យើងជឿថាៈ សិល្បៈរាំវង់នេះមានអាយុច្រើនសតវត្ស ណាស់មកហើយ នៅលើទឹកដីនៃមាតុភូមិកម្ពុជានេះ។ ព្រោះតាំងពីបុព្វេ ដ៏យូរលង់…….ទាំងជនជាតិខ្មែរ និងជនជាតិ ឯទៀតដែលស្ថិតក្នុងអំបូរជាមួយ គ្នាដូចជា ព្នង គ្រឹង ទំពួន ព្រៅ……. មានការទាក់ទងនឹងការរាំជាវង់ ឬ ជារង្វង់មូលនេះ ជាច្រើន៕

រាំ​វង់​រាំ​ក្បាច់​ក៏​ជា​របាំប្រជា​ប្រិយ​ខ្មែរ​ដែរ​
រាំ​វង់​រាំ​ក្បាច់​ក៏​ជា​របាំប្រជា​ប្រិយ​ខ្មែរ​ដែរ​

ប្រភព៖ Phnompenh

មតិយោបល់