លោកប្រធានាធិបតីចិន Xi Jinping បានទទួលស្វាគមន៍នូវដំណើរមកដល់នៃលោកនាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault នាទីក្រុងប៉េកាំងហើយភាគីទាំងពីរបាននឹងធ្វើកិច្ចពិភាក្សាគ្នាលើប្រធានបទមួយចំនួនផងដែរ។
គួររំលឹកថានៅឆ្នាំក្រោយគឺជាគម្រប់ខួបទី 50 ឆ្នាំនៃកំណើតកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសចិននិងបារាំងហើយលោក Xi បានបញ្ជាក់ពីការចង់បានឲ្យមានកិច្ចទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធជាមួយនឹងភាគីបារាំងដោយការពង្រីកលើវិស័យសំខាន់ៗជាមួយគ្នា។
លោក Jean-Mark ក៏បានឆ្លើយតបទៅវិញពីសារសំខាន់នៃដៃគូប្រទេសចិនដែលមានឥទ្ធិពលទៅលើប្រទេសបារាំងក្នុងការដើរតួក្នុងសហគមន៍អ៊ឺរ៉ុបហើយលោកសន្យាថាលោកនឹងបង្កើនឲ្យមានទំនាក់ទំនងកាន់តែស្អិតរមួតរវាងសហគមន៍អ៊ឺរ៉ុបជាមួយនឹងចិន។លោកក៏បានបន្ថែមទៀតលើបញ្ហាសេដ្ឋកិច្ចដែលលោកចង់ឲ្យចិននិងបារាំងត្រូវតែបន្តនិងពង្រីកកិច្ចប្រតិបត្តិការជាមួយគ្នាទៅលើវិស័យមួយចំនួនដូចជាថាមពលនុយក្លេអ៊ែរអាកាសនិងការធ្វើជំនួញជាមួយគ្នា៕
មតិយោបល់