ទីក្រុងប៉ារីស៖ ខែ មិថុនា ថ្ងៃទី ៤ ឆ្នាំ ២០១២ អ្នកការការពារតំណែងជើងឯកចាស់ សញ្ជាតិចិន Li Na បានចាក់ចេញពីកម្មវិធី French Open ហើយនៅជុំទី ៤ លទ្ធផលនេះដែរត្រូវបានបាត់បង់ដោយកីឡាការិនីសញ្ជាតិកាហ្សាក់ Yaroslava Shvedova ដោយលទ្ធផល 3-6, 6-2, 6-0 កាលពីថ្ងៃ ចន្ទ ។
កីឡាការិនី លំដាប់ទី ៧ Li បានបរាជ័យក្រោមស្នាដៃកីឡាការិនីសញ្ជាតិកាហ្សាក់ នៅសិតដំបូង ដោយលទ្ធផល 3-6 ក្នុងថិរវេលា ៣៨ នាទី ។ទោះបីជាសិតទី ២ Li ឈ្នះក្តី តែនៅសិតទី ៣ នាងចាញ់ដោយលទ្ធផលយ៉ាងក្រៀមក្រំជាទីបំផុត 6-0 លទ្ធផលទាំង ៣ សិតមាន 3-6, 6-2, 6-0 ។
គួរបញ្ជាក់ផងដែរ ថា Yaroslava Shvedova សញ្ជាតិកាហ្សាក់ គឺជាកីឡាការិនី ដែលស្ថិតក្នុងលំដាប់ទី ១៤២ នៃពិភពលោកតែប៉ុណ្ណោះ ៕
ដោយ៖ ដារ៉ា
មតិយោបល់