ផ្ទះ ព័ត៌មានជាតិ វាជែងក្នុងស្ថ...

វាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ម៉ូតូ៣គ្រឿងពន្លះគ្នា បណ្ដាឲ្យរបួសធ្ងន់ស្រាលមនុស្ស៤នាក់

0

តាកែវ: កាលពីវេលាម៉ោង ៨ និង ​១៥នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវខេត្តលេខ១២៩A ស្ថិតភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ ទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1I-6759 បើកបរដោយឈ្មោះ ចោង បឿន ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងស្លា ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ (របួសស្រាល) ទិសដៅពីជើងទៅត្បូង រួមដំណើរដោយឈ្មោះ ចេង ស្រីនួយ ភេទស្រី អាយុ ២៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសស្រាល) ខណ:មកដល់ចំណុចខាងលើក៏បុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1M-6021 បើកបរដោយឈ្មោះ កុត ណុប ភេទប្រុស អាយុ ២៧ ឆ្នាំ កសិករ រស់នៅភូមិជ្រោយសំរោង ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ (របួសធ្ងន់) ទិសដៅពីត្បូងទៅជើងនិងមួយគ្រឿងទៀតម៉ាក ស៊ុយស៊ូគី ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Q-4294 បើកបរដោយឈ្មោះ ណុប អៀង ភេទស្រី អាយុ ៤៨ ឆ្នាំ មុខរបរកសិករ (របួសស្រាល) រួមដំណើរដោយឈ្មោះ ត្រោន ស្រីម៉ៅ ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស និងម្នាក់ទៀតឈ្មោះ បៃ ស្រីថៃ ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរសិស្ស អ្នកទាំង៣រស់នៅភូមិត្រពាំងស្លា ឃុំឆ្លក ស្រុកទ្រាំង ខេត្តតាកែវ។

មូលហេតុ៖ បើកបរវាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់