លោកតា ប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀងចាប៉ីដ៏ល្បីល្បាញមួយរូបដែលដេកឈឺអស់រយៈពេល ២ ឆ្នាំ កន្លងមកនេះ វិលមករកសភាពដើមវិញ ហើយ នៅពែលដែលឃើញវត្តមានរបស់កញ្ញា អាលីយ៉ា ទៅសួរសុខទុក្ខ នឹងពាំនាំយកនូវអំណោយផ្ទាល់ខ្លួនរបស់នាង និង អំណោយរបស់សប្បុរសជនផ្សេងទៀត ។


ខណៈដែលចូលទៅដល់គេហដ្ឋានរបស់ លោកតាប្រាជ្ង ឈួន អាលីយ៉ា ពិតជាមានទឹកមុខញញឹមប៉ប្រិមប៉ព្រាយ ដោយឃើញស្ថានភាព និងសាច់ឈាមរបស់លោកតា នៅរឹងមាំ និងស្រស់ថ្លា ដូចមនុស្សទូទៅ ទោះបីបច្ចុប្បន្នកាលនេះនៅក្នុងខ្លួនរបស់គាត់មានការយាយីដោយរោគបេះដូងក្តី តែទឹកមុខគាត់នៅតែញញឹម សប្បាយរីករាយ ដោយឃើញ សិស្បៈករចេះជួយគ្នា ជាក់ស្តែងចំពោះលោកតាតែម្តង ដោយទទួលបានការយកចិត្តទុកដាក់ពីស្រីស្អាត សម្តីផ្អែមចាក់ទឹកមិនលេច អាលីយ៉ា ។ចំពោះថវិការវិញនៅថ្ងៃនេះដែរ បានទទួលព័ត៌មានជាក់លាក់ហើយ នូវចំនួនទឹកប្រាក់ ១១០ ម៉ឺន និង ១០០ ដុល្លារ ក្នុងនោះដែរ ចំនួន ១០០ ម៉ឺន គឺជាទឹកប្រាក់ផ្ទាល់ខ្លួនរបស់កញ្ញា អាលីយ៉ា ១០ ម៉ឺន ជំនួយពីសារព័ត៌មាន ដើមអំពិល និង ចំនួន ១០០ ដុល្លារទៀតគឺជាអំណោយពីមិត្តភក្តិ និងអ្នករួមការងារដូចជា លោក ហ្សង់ប៉ូល លោក កក្កដា លោក ម៉ៅ កញ្ញា យាយបារាំង លោក ភីណាត់ នេះ បើតាមឲ្យដឹងរបស់កញ្ញា អាលីយ៉ា ។ តារាសម្តីផ្អែមរូបនេះបានបន្តទៀត ប្រាប់គេហទំព័រ ដំណឹង ថា “ទោះបីថរិការនេះតិចតួចក្តី តែវាអាចជួយសម្រួលដល់ជីវភាពលោកតាមួយគ្រា ហើយខ្ញុំមានគម្រោងយកលោកតាទៅភ្នំពេញ ដើម្បីទទួលការព្យាបាល ឲ្យបានដិតដល់ ដែលអាចនឹងធ្វើឡើងប្រហែលជា កន្លះខែ ឬមួយខែខាងមុខនេះ សម្រាប់ដំណើរជើងទីពីរទៅសួរសុខទុក្ខរូបលោកតា ប្រាជ្ង ឈួន” ។
នៅពេលដែលឬសម្តី ចៅស្រី អាលីយ៉ា ថា នឹងយកមកព្យាបាលនៅភ្នំពេញ លោកតាប្រាជ្ង ឈួន ញញឹមទាំងទឹកមុខមានក្តីសង្ឈឹមថា នឹងអាចវិលមករកសិល្បៈដូចដើមវិញជាមួយនឹង កញ្ញា អាលីយ៉ា ក៏ដូចជាការវិលមករកការប្រគុំតន្រ្តីនៅពេលខាងមុខៗដែលរៀបចំ ដោយស្រីស្អាតតូចច្រឡឹង អាលីយ៉ា ៕










ដោយ៖បុរសដំណឹង
មតិយោបល់